ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ថ្នាំ​ផឹកស្រា​ស្រវឹង​ខឹង​ប្រពន្ធ ដុត​ផ្ទះ​ខ្លួនឯង​ចោល​លេង

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ចិត្ត​ឆៅ​ដៃដល់​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​ឆេះ​ខ្ទេច ក៏​ព្រោះតែ​ទំនាស់ និង​ប្រពន្ធ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​បង្កហេតុ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ឈើ​ខ្លួនឯង​មួយ​ខ្នង​មា​នទី​តាំងនៅ​មុខ​ទីប្រជុំជន​ផ្សា​អូរ​ឬ​ស្សី បណ្តាល​ឲ្យ​ឆេះ​សន្ធោសន្ធៅ​ផ្អើល​អ្នកស្រុក និង​រថយន្ត​ពន្លត់​អគ្គិភ័យ ។

ខេត្តក្រចេះ ៖ បុរស​ចិត្ត​ឆៅ​ដៃដល់​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​ឆេះ​ខ្ទេច ក៏​ព្រោះតែ​ទំនាស់ និង​ប្រពន្ធ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​បង្កហេតុ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ឈើ​ខ្លួនឯង​មួយ​ខ្នង​មា​នទី​តាំងនៅ​មុខ​ទីប្រជុំជន​ផ្សា​អូរ​ឬ​ស្សី បណ្តាល​ឲ្យ​ឆេះ​សន្ធោសន្ធៅ​ផ្អើល​អ្នកស្រុក និង​រថយន្ត​ពន្លត់​អគ្គិភ័យ ។

មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​អ្នកស្រុក​ក្បែរ​ខាង ក៏​ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចេញ​ជួយ​បាញ់​សង្គ្រោះ​មិន​ឲ្យ​មានការ​ឆេះ​រាលដាល នៅ​ពេល​ដែល​មាន​ស​ន្ឋឹ​ក​អណ្តាតភ្លើង បាន​ឆេះ​លេប​ត្របាក់​ផ្ទះ​តៀម​ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​មួយ​ខ្នង មាន​ទំហំ​៥​គុណ​១២​មែ​ត្រ មា​នទី​តាំងនៅ​ទល់មុខ​ទីប្រជុំជន​ផ្សារ​អូរ​ឬ​ស្សី ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៧​នេះ ។ ការ​ឆាបឆេះ​បាន​កើតឡើង​ត្រឹមតែ​រយៈពេល​ជាង​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ជន​ម្នាក់ មាន​ចេតនា​ដុត​កម្ទេច​ចោល ក៏​ព្រោះតែ​មាន​ទំនាស់​ជាមួយ និង​ប្រពន្ធ រហូត​ឈាន​ដល់​ការ​លែងលះ​តាម​ផ្លូវ​តុលាការ ដែល និង​ត្រូវ​ប្រកាស​សាលក្រម​ចែកទ្រព្យ​សម្បត្តិ​គ្នា​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ។ ជនសង្ស័យ​ចិត្ត​ឆៅ​ដៃដល់​ជា​ប្តី​រូប​នេះ ក៏​ត្រូវ​បាន​នគរ​បាន​ក្រុង​ក្រចេះ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​បង្កហេតុ​រួច ។  ជន​ដៃដល់​រួប​នេះ​ក៏​ជា​មុខសញ្ញា​គ្រឿងញៀន​ផង ដែល​មានឈ្មោះ សំ ពិសិដ្ឋ អាយុ ៣១​ឆ្នាំ រស់នៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អធិការ​នគរបាល​ក្រុង​ក្រចេះ ។ អធិការ​នគរបាល​ក្រុង​ក្រចេះ​លោក​វរសេនីយ៍ទោ នេ​ត លី​ន បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្តី ជា​មុខសញ្ញា​គ្រឿងញៀន ហើយ​មូលហេតុ​ដែល​ឈាន​ឲ្យ​មានការ​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង​នេះ ក៏​ព្រោះតែ​ជន​នេះ​មាន​ទំនាស់​ជាមួយ និង​ស្ត្រី​ជា​ប្រពន្ធ ។ ជនសង្ស័យ​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​ស្ត្រី​រង​គ្រោះ មាន​រយៈពេល​ជាង​៥​ឆ្នាំ និង​មានកូន​ប្រុស​ម្នាក់ តែ​ក្រោយ​ការ​លែងលះ​តាម​ផ្លូវ​តុលាការ គឺ​តុលាការ​សម្រេច​ចេញ​សាលក្រម​បែងចែក​ទ្រព្យសម្បត្តិ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ទទួល​បាន​ដី​ឡូ​តិ៍​មួយ​ដុំ ចំណែកឯ​ជន​ដៃដល់​ជា​ប្តី ទទួល​បាន​គ្រឿងផ្ទះ​មួយ​គ្រឿង ដែល​រក្សា​ទុក​នៅផ្ទះ​កើតហេតុ ។​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ​ជន​នេះ បាន​សេព​គ្រឿងញៀន និង​បាន​ផឹកស្រា​ស្រវឹង ទំនង​បែក​ថ្នាំ​ក៏​សម្រេចចិត្ត​ដុត​ផ្ទះ​កម្ទេច​ចោល​តែ​ម្តង ។

ក្នុង​ហេតុការណ៍​នេះ​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ធំ​ៗ​របស់​ស្នងការដ្ឋាន​ចំនួន​២​គ្រឿង  និង​ប្រើប្រាស់​ទឹក​អស់​ជា​ច្រើន​ឡាន ដើម្បី​ជួយ​បាញ់​ពន្លត់​កុំ​ឲ្យ​មានការ​ឆាបឆេះ​រាលដាល់ ។ ហើយ​ក្រៅពី​ផ្ទះ​របស់​ជនល្មើស​ដែល​បាន​ដុត​បណ្តាល​ឲ្យ​ឆេះ​ខ្ទេច ក៏​មិន​មានការ​រាលដាល​ឆេះ​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ ៕