ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នាំ​គ្នា​ប្រកប​មុខរបរ​រក​ឃ្មុំ នឹង​បេះ​ផ្លែ​ឈើ​ព្រៃ​លក់​ចិញ្ចឹមជីវិត

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង គេ​ឃើញ​មាន​ទឹកឃ្មុំ សំបុក​ឃ្មុំ ព្រមទាំង​ផ្លែ​ឈើ​ព្រៃ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​ប្រជាពលរដ្ឋ យក​មក​ដាក់​លក់​ជា​ហូរហែរ នៅ​តាម​ចិញ្ចើម​ផ្លូវ ដែល​ទឹកឃ្មុំ និង​ផ្លែ​ឈើ​ព្រៃ​ទាំងនេះ​សុទ្ធតែ​ជា​របស់​ធម្មជាតិ ដែល​រកបាន​ពី​ក្នុង​ព្រៃ ។

ខេត្តព្រៃវែង ៖ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង គេ​ឃើញ​មាន​ទឹកឃ្មុំ សំបុក​ឃ្មុំ ព្រមទាំង​ផ្លែ​ឈើ​ព្រៃ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​ប្រជាពលរដ្ឋ យក​មក​ដាក់​លក់​ជា​ហូរហែរ នៅ​តាម​ចិញ្ចើម​ផ្លូវ ដែល​ទឹកឃ្មុំ និង​ផ្លែ​ឈើ​ព្រៃ​ទាំងនេះ​សុទ្ធតែ​ជា​របស់​ធម្មជាតិ ដែល​រកបាន​ពី​ក្នុង​ព្រៃ ។

តាម​ការ​ឲ្យ​ដឹង​ពី​ខាង​អាជ្ញាធរ​ស្រុក​កំចាយមារ ប្រជាពលរដ្ឋ​ដែល​ចាប់​យកមុខ​របរ​នេះ គឺ​មាន​ប្រមាណ​ជា​៣០​ភាគរយ​នៃ​ប្រជាជន​សរុប​ក្នុង​ឃុំ​ក្រ​ញូ​ង ចំណែក​ទឹកឃ្មុំ និង​ផ្លែ​ឈើ​ព្រៃ​ទាំងនោះ គឺ​ពួក​គាត់​នាំ​គ្នា​ដើរ​រក​នៅ​ក្នុង​ព្រៃ​ក្នុងភូមិ​របស់​ពួក​គាត់ ប៉ុន្តែ​ថ្ងៃ​ខ្លះ​ក៏​ដើរ​រុករក​រហូត​ដល់​ព្រៃ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​ផង​ដែរ ។ ចំណែក​ឃ្មុំ និង​ផ្លែ​ឈើ​ព្រៃ​ដែល​រកបាន ពួក​គាត់​យក​មក​ដាក់​លក់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​អា ក្នុង​រូបភាព​ជា​លក្ខណៈ​គ្រួសារ ។ បងស្រី នុ​ន សា​រឿ​ន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ បាន​ប្រាប់​ឲ្យ​ដឹង​ថា ឃ្មុំ​ដែល​គាត់​លក់​រាល់​ថ្ងៃនេះ គឺ​ប្ដី​របស់​គាត់​ជា​អ្នក​ដើរ​រក​ពី​ក្នុង​ព្រៃ ថ្ងៃ​ខ្លះ​រកបាន​តិច​លក់​តិច រកបាន​ច្រើន​លក់​ច្រើន ហើយ​សុទ្ធតែ​ជា​របស់​ធម្មជាតិ​ពិត​ៗ ដោយ​មិន​បាន​ទិញ​ពី​ក្រៅ​មក​ទេ ហើយ​មុខរបរ​នេះ​មិនមែន​មាន​តែ​គាត់​នោះ​ទេ អ្នក​ភូមិ​ផ្សេង​ៗ​ទៀត​ក៏​រក​ដូច​ៗ​គ្នា​ដែល ថ្ងៃ​ខ្លះ​រកបាន​ក៏​លក់ ថ្ងៃ​ណា​រក​មិន​បាន​ក៏​អត់  ប៉ុន្តែ​ថ្ងៃ​អត់​តិច​ណាស់ គឺ​រកបាន​រាល់ថ្ងៃ​អោយ​តែ​ព្យាយាម​ដើរ​ក្នុង​ព្រៃ ។ ដោយឡែក​អ្នក​ភូមិ​ផ្សេង​ៗ​ទៀត​បាន​ឲ្យ​ដឹង​ដែល​ថា ការ​ដើរ​ចូល​ព្រៃ​នេះ​ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​អាច​រកបាន​ឃ្មុំ ពី​២​ទៅ​៣​សំបុក​ក្នុង​ម្នាក់​ៗ និង​រក​បេះ​ផ្លែ​ឈើ​បានជា​មធ្យម​ពី​៣​គីឡូ​ទៅ​៥​គីឡូ ហើយ​បើជា​ផ្សិត​វិញ​អាច​រកបាន​ច្រើន​ដល់​ទៅ​៦​គីឡូ​ឯណោះ​ក្នុង​មួយ​ថ្ងៃ ។ សម្រាប់​ឃ្មុំ​ដែល​រកបាន​បើ​លក់​ទាំង​សំបុក គឺ​តម្លៃ​១​ម៉ឺន​រៀល សំរាប់​សំបុក​តូច បើ​ធំ​តម្លៃ​ចាប់ពី​២​ម៉ឺន​រៀល​ទៅ​ដល់​៥​ម៉ឺន​រៀល ប៉ុន្តែ​បើ​គេ​ទិញ​តែ​ទឹកឃ្មុំ​សុទ្ធ​១​លី​ត្រ​តម្លៃ​៧​ម៉ឺន​រៀល ។ ដោយឡែក​សំរាប់​ផ្លែ​ឈើ​វិញ ដូច​ជា​ផ្លែ​គុយ ក្នុង​១​គីឡូ​លក់​បាន​តម្លៃ​១​ម៉ឺន​រៀល ផ្លែ​ពុត​ទ្រា​ដោះក្របី​១​គីឡូ​៥​ពាន់​រៀល ផ្សិត​អាកា​ស្យា​១​គីឡូ​១​ម៉ឺន​រៀល ក្រៅពី​នេះ​មាន​ផ្លែ​ឈើ​ដទៃ​ទៀត​ដែល​យូរ​ៗ​រកបាន​ម្តង លក់​បាន​ក្នុង​តម្លៃ​សមរម្យ​តាម​ការ​ចរចារ​គ្នា​រវាង​អ្នកទិញ​និង​អ្នកលក់​ជាក់ស្តែង ។

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​ផ្លែ​ឈើ​ដែល​ពួក​គាត់​ដាក់​លក់​ទាំងនោះ​មិនសូវ​សម្បូរ​បែប​សម្រាប់​ឲ្យ​អ្នកដំណើរ​ជ្រើសរើស​ដូច​ក្នុង​ផ្សារ​ក៏​ពិតមែន តែ​វា​ជា​របស់​ធម្មជាតិ​ដែល​រកបាន​យ៉ាង​ពិបាក​ពី​ក្នុង​ព្រៃ ហើយ​ក្រុម​អ្នកដំណើរ​ដែល​ឈប់​ទិញ ក៏​មិនសូវ​សូ​ញ​សាញ​ច្រើន​ដែល ដូច្នេះ​ហើយ​ទើប​ពួក​គាត់​នាំ​គ្នា​ចាប់​យកមុខ​របរ​នេះ ធ្វើ​ជា​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​រហូត​ដល់​សព្វ​ថ្ងៃនេះ ៕