ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាប់ថ្ម​ភ្នំ​ធ្វើ​ផ្លូវ​ក្លាយជា​តំបន់​ដ៏​ពេញ​និយម

6 ឆ្នាំ មុន

«China Daily»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ពី​ផ្លូវ​ដែល​អ្នកស្រុក​សួង​ភីង ក្រុង​ឈុ​ង​ជឹ​ង នាំ​គ្នា​សាងសង់​នៅ​លើ​ផ្ទាំង​ថ្ម​កម្ពស់​១.៥០០​ម៉ែត្រ​ប្រើ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ទីតាំង​មហាជន​នានា​នៅ​ផ្នែក​ខាងក្រៅ ។

នៅ​មុន​ពេល​បង្កើត​ផ្លូវ​នៅ​លើ​ផ្ទាំង​ថ្ម​នោះ អ្នកស្រុក​ប្រសិនបើ​ចង់​ធ្វើ​ដំណើរ​ពី​ភូមិ​ឆ្ពោះទៅ​តំបន់​ខាងក្រៅ ត្រូវ​ចំណាយពេល​ដល់​ទៅ​៤​ម៉ោង ក្នុង​ការ​ចុះ​តាម​កាំជណ្តើរ​ដែល​ចង​ព្យួរ​លើ​ផ្ទាំង​ថ្ម​កម្ពស់​៨០០​ម៉ែត្រ ប្រកបដោយ​គ្រោះថ្នាក់ ។​កន្លង​មក​មាន​អ្នកស្រុក​ធ្លាក់​ទៅ​ក្រោម​ស្លាប់​បាត់បង់​ជីវិត​ជា​ច្រើន​នាក់​មក​ហើយ ។

ដោយសារ​បែប​នោះ​ហើយ​អ្នកស្រុក​បាន​រួម​គ្នា​ជា​កម្លាំងចិត្ត​ជួយ​សាងសង់​ផ្លូវ​ឆ្ពោះទៅ​ផ្នែក​ខាងក្រៅ ដើម្បី​ចៀសវាង​ការ​ផ្តាច់​ចេញពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ។

ផ្លូវ​នៅ​ទី​ខ្ពស់​នោះ ចាប់ផ្តើម​សាងសង់​ដោយ​ពលរដ្ឋ​តាំងពី​ឆ្នាំ​១៩៩៧​មក ដោយ​ការ​រៃ​អង្គាស​គ្នា​ដើម្បី​កាត់​ថ្ម​ធ្វើ​ជា​ផ្លូវ​ចំណាយពេល​ដល់​ទៅ​១១​ឆ្នាំ រួចរាល់​នៅ​ឆ្នាំ​២០១១ ។ កាល​បើកផ្លូវ​ចម្បង​នេះ​អាច​ជួយ​ឱ្យ​អ្នកស្រុក​ចេញ​-​ចូល​ធ្វើ​អាជីវកម្ម​ជាមួយ​ទីប្រជុំជន​ផ្សេង​ទៀត​បាន ។

ភូមិ​នោះ ជា​កន្លែង​ទេសចរណ៍​គួរ​ឱ្យ​ចាប់អារម្មណ៍​រំលេច​ដោយ​ទេសភាព​ដ៏​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​គយគន់ ៕