ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់ណាស់…! មនុស្សឥលូវសហាវម្ល៉េះ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​អ្នកលេង​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់ ​​ត្រូចចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​កា.ប់​ប្រហារ​ទៅ​លើ​បុរស​ម្នាក់​​កំពុង​ជិះ​​ម៉ូតូ រួមជាមួយ​មិត្តភក្ដិ​ ក្រោយ​ត្រឡប់​​​​ពី​ទិញ​ទឹកត្នោតជូរ​វិញ នៅ​ជិត​ដល់​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់នៅ​​ ​​​ក្រោយ​មក​បាន​គេចខ្លួន​បាត់​ស្រមោល​នោះ ​។

រាជធានីភ្នំពេញ ៖ ​​អ្នកលេង​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់ ​​ត្រូចចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​បុរស​ម្នាក់​​កំពុង​ជិះ​​ម៉ូតូ រួមជាមួយ​មិត្តភក្ដិ​ ក្រោយ​ត្រឡប់​​​​ពី​ទិញ​ទឹកត្នោតជូរ​វិញ នៅ​ជិត​ដល់​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់នៅ​​ ​​​ក្រោយ​មក​បាន​គេចខ្លួន​បាត់​ស្រមោល​នោះ ​។

​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ បាន​សហការ​​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​៦​ថ្ងៃ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង០៩ ង​៣០​នាទីព្រឹក​ថ្ងែ​ទី ១៣ ​ឧសភា ​ស្ថិត​នៅ​ក្នុងភូមិ អូ​តាន​ន ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្តឺ ។​

ជនសង្ស័យខាងលើ ​ឈ្មោះគង់ គី​ម ហៅអា​វែង អាយុ៣៥​ឆ្នាំ មុខរបរ​មិនពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួលក្នុងភូមិចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​ចំណែក​បក្សពួក​២​នាក់​ទៀត ​កំពុង​គេចខ្លួន​នៅឡើយ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះណែម ឌៀ អាយុ​៣២​ឆ្នាំ ជា​មេការ​សំណង់​ស្នាក់​នៅក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​រកា​ទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុសខេត្តកំពង់​ឆ្នាំង​​ (រង​របួស​រយះ​ក្បាល ​និង​ថ្ពាល់​ខាងឆ្វេង​យ៉ាង​ដំណំ​)  ។​

នគរបាល​បាន​ឱ្យ​ដឹង​ថា ​កាលពីវេលា​ម៉ោង​០៧ និង​២០​នាទី​យប់​ថ្ងៃ​ទី​៧ ​ឧសភា ​ស្ថិតនៅ​ចំណុច​ប្លុក​​ក្នុង​ផ្ទះ​ជួល​បុរី​សឡា​ ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ​ជន​រង​គ្រោះ​និង​មិត្តភក្ដិ​ម្នាក់​ទៀត​ បាន​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​ជួល ​ដែល​ខ្លួន​ស្នាក់​នៅ​ទៅ​ទិញ​ទឹកត្នោតជូរ​ នៅ​ក្បែរ​ស្រះ​ព្រះ​ទន្លេ​ ក្រោយ​រោងចក្រ​តម្លើង​ម៉ូតូ​ហុងដា​ ។

​លុះ​ពេល​ទិញ​បាន​ ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​បន្ទប់​ស្នាក់​នៅ​វិញ​ហើយ ក៏​ត្រូ​វជនសង្ស័​យខាងលើ ​រួម​ជាមួយបក្ស​​ពួក​២​នាក់​ទៀត​ បាន​ទាញ​ដាវ​១​ដើម​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​ដាវ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​កន្លែង ​​។​បន្ទាប់​មក ​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។​