ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ស្រីម្នាក់ ក្រោយ​ធ្លាក់​ពីលើ​ខុន​ដូ «កាហ្សា»

6 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​មានករណី​ស្ត្រីម្នាក់​ធ្លាក់ពីលើអគារ​ខុនដូមួយកន្លែង​យីហោ «កា​ហ្សា» ស្ថិតនៅម្តុំ​កោះ​ពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឱ្យស្លា.ប់​ភ្លាមៗនៅនឹងកន្លែងកាលពីវេលាយប់មកម្ល៉េះ តែទើប​បង្ក​ការ​

រាជធានីភ្នំពេញ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​មានករណី​ស្ត្រីម្នាក់​ធ្លាក់ពីលើអគារ​ខុនដូមួយកន្លែង​យីហោ «កា​ហ្សា» ស្ថិតនៅម្តុំ​កោះ​ពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឱ្យស្លាប់​ភ្លាមៗនៅនឹងកន្លែងកាលពីវេលាយប់មកម្ល៉េះ តែទើប​បង្ក​ការ​ភ្ញាក់​​ផ្អើល​​ខ្លាំង នាព្រឹកថ្ងៃទី​១៣ ឧសភា នេះ ខណៈ​ដែល​គ្រប់​គ្នា ​​ក៏​នៅមិនទាន់​ដឹង​​​ពី​​មូលហេតុច្បាស់​ថា ជា​ករណីអ្វី​ពិតប្រាកដនោះ​ដែរ​ ។

ប្រភពឱ្យដឹងថា ស្ត្រី​ដែលស្លាប់​មិនត្រូវបាន​​​ស្គាល់ឈ្មោះ​នោះទេ ។ បើតាមការពិនិត្យ​របស់សមត្ថកិច្ច​ នៅ​កន្លែងកើតហេតុ​ឃើញថា មាន​​ស្លាក​ស្នាម​ធ្លាក់​ចេញពី​បង្អួច​នៃ​បន្ទប់​ខុនដូនោះ ។ ពេលនេះ សមត្ថ​កិច្ច​​កំពុងធ្វើការស្រាវជ្រាវហើយ ។

បច្ចុប្បន្ន សាកសព​ស្ត្រីរងគ្រោះ ត្រូវបាន​ក្រុម​គ្រួសារបញ្ជូនទៅធ្វើបុណ្យ​នៅវត្ត​ថ្វាយបង្គំ ។