ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីគេប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួន នៅលើដើមឈើស្ថិតនៅកំពូលភ្នំ «តាងាំ» ក្នុងភូមិថ្មី ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦ និង២៦យប់ថ្ងៃទី១២ ឧសភា ។ នេះបើយោងតាមលោកមេភូមិជំពូព្រឹក្ស ។ តារាចម្រៀង យកកាំបិតចាក់តាមេប៉ុស្តិ៍ ស្រាយគំនុំឪពុក
អ្វីរឹតតែឱ្យគេផ្អើលនោះ សាកសព គឺជាជនសង្ស័យដែលធ្លាប់លួចធ្វើឃាតលោកមេប៉ុស្តិ៍ចាស់ ក្នុងរឿងគំនុំរបស់ឪពុក ។ សាកសពខាងលើឈ្មោះប៊ី សារុន ហៅសាំង សារុន អាយុ២៣ឆ្នាំ ជាតារាចំរៀង មានទីលំនៅក្នុងភូមិជំពូព្រឹក្ស ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចរកឃើញបណ្ដាំដែលជនសង្ស័យបានសរសេរទុក៧សន្លឹក បន្សល់ទុកនៅកន្លែងកើតហេតុ ។
ចែករំលែកព័តមាននេះ