ខេត្តសៀមរាប ៖ នារីវ័យក្មេងម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនទៅនឹងចម្រឹងបង្អួចបន្ទប់នៃផ្ទះរបស់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចពេញក្រុងសៀមរាប ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះរបស់ជនរងគ្រោះ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
តាមប្រភពបានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ វណ្ណ សុគន្ធា អាយុ២២ឆ្នាំ ជាបុគ្គលិកបំរើការផ្នែកម៉ាស្សា នៅសណ្ឋាគារសុខាអង្គរលំដាប់ផ្កាយ៥ មានទីលំនៅស្ថិតក្នុងភូមិគ្រួស ក្រុមទី១៩ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យថា ក្រោយទទួលព័ត៌មានពីក្រុមសាច់ញាតិថា កូនស្ត្រីរបស់គាត់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចការិយាល័យបច្ចេកទេស និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ចុះពិនិត្យដល់កន្លែងកើតហេតុរួចធ្វើកោសល្យវិច្ឆ័យ ហើយសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាចង.កសម្លាប់ខ្លួនឯងពិតប្រាកដ មូលហេតុដោយសារមានវិបត្តិផ្លូវចិត្ត។ បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ