ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​អំ​ណោ​ច​សប្បុរសធម៌​និង​បច្ច័យ​ចូលរួម​បុណ្យសព​ប្រពន្ធ​នាយ ហុង ដា (មានវីដេអូ)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចំពោះ​ដំណឹង​មរណៈភាព​របស់​ប្រពន្ធ​តារា​កំប្លែង​នាយ ហុង ដា ដែល​ត្រូវ​បាន​ឃាតករ​សម្លា.ប់​រួច​រុំ​ជាមួយ​ភួយ​នៅ​ក្នុង​បន្ទប់​ខុន​ដូរ​យ៉ាង​ផ្សៃ​បំផុត​នោះ និង​កំពុង​តែ​រង្គើរ​អស់​បណ្តាសារ​ព័ត៌មាន​ផង​ដែរ ។

រាជធានី​ភ្នំពេញ ៖ ចំពោះ​ដំណឹង​មរណៈភាព​របស់​ប្រពន្ធ​តារា​កំប្លែង​នាយ ហុង ដា ដែល​ត្រូវ​បាន​ឃាតករ​សម្លាប់​រួច​រុំ​ជាមួយ​ភួយ​នៅ​ក្នុង​បន្ទប់​ខុន​ដូរ​យ៉ាង​ផ្សៃ​បំផុត​នោះ និង​កំពុង​តែ​រង្គើរ​អស់​បណ្តាសារ​ព័ត៌មាន​ផង​ដែរ ។

កាលពី​វេលា​មុន​នេះ​លោក​វេជ្ជបណ្ឌិត អ៊ុយ សំអាត ដែល​តំណាង​ឱ្យ​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រា​នី ប្រធាន​កាកបាទក្រហមកម្ពុជា បាន​នាំ​យក​បច្ច័យ​ចំនួន​៥​លាន​រៀន រួម​ជាមួយ​អំណោយសប្បុរសធម៌​មួយ​ចំនួន​ទៀត​យក​ទៅ​ចូលរួម​ពិធី​បុណ្យសព​របស់​ប្រពន្ធ​នាយ ហុង ដា ដែល​កំពុង​តម្កល់​ធ្វើបុណ្យ​ និងត្រូវបូជានៅវេលាម៉ោង៧យប់នេះនៅ​វត្ត​ទួល​សង្កែ ដែល​ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ ចំពោះ​ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នកសិល្បៈ​មួយ​ចំនួន​ផង​ដែរ​ដូច​ជា លោក ប៉ែន ចំរុង​, អ្នក​នាង ទូច ស្រី​លក្ខណ៍​, នាយ ព្រែក រួម​ជាមួយ​សិល្បករ និង​សិល្ប​ការិនី​ជា​ច្រើន​ទៀត ដែល​បាន​ចូលរួម​នឹង​សម្តែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​នាយ ហុង ដា ។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ករណី​ឃាតកម្ម​របស់​ប្រពន្ធ​នាយ ហុង ដា នេះ​ដែរ​មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ទៅ​លើ​កូនប្រុស​របស់​នាយ ហុង ដា ហើយ​សមត្ថកិច្ច​ក៏​កំពុង​តែ​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​កូនប្រុស​របស់​នាយ ហុងដា ផង​ដែរ ស្រប​ពេល​នោះ​ដែរ​ក្នុង​បណ្តា​អ្នកសិល្បៈ​ក៏​បាន​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ​ដែរ និង​សូម​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឱ្យ​បាន ៕