អាមេរិកអនុម័តការលក់មីស៊ីល
មន្ទីរប៉ង់តាហ្គោនរាយការណ៍កាលពីថ្ងៃទី១១ ឧសភា ថា ក្រសួងការបរទេសអាមេរិកបានអនុម័តគម្រោងនៃការលក់មីស៊ីល១៦០គ្រាប់ ឱ្យអេមីរ៉ាត់អារ៉ាប់រួម ដែលមានទឹកប្រាក់ប្រមាណជា២ពាន់លានដុល្លារ ។

ក្រសួងការពារប្រទេសអាមេរិកបញ្ជាក់ថា ការលក់នេះរួមមានមីស៊ីល PATRIOT ADVANCED CAPABILITY-3 (PAC-3) ចំនួន៦០គ្រាប់ និងមីស៊ីល PATRIOT GUIDANCE ENHANCED MISSILE TACTICAL (GEM-T) ១០០គ្រាប់ ។ គម្រោងលក់នេះនឹងរួមចំណែកដល់នយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយកែលម្អសន្តិសុខរបស់សម្ព័ន្ធមិត្តសំខាន់មួយដែលជាកម្លាំងដើម្បីស្ថេរភាព និងការរីកចម្រើនខាងសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា ។
ក្នុងសេចក្តីប្រកាសមួយក្រសួងការពារប្រទេសអាមេរិកបន្តថា គម្រោងលក់នេះនឹងពង្រឹងសមត្ថភាពរបស់អេមីរ៉ាត់ អារ៉ាប់រួមក្នុងការប្រឈមមុខចំពោះការគំរាមកំហែងដល់ដែនអាកាស និងមីស៊ីល ដោយបញ្ជាក់ថាការលក់អាវុធនេះនឹងពុំផ្លាស់ប្តូរតុល្យភាពខាងយោធាក្នុងតំបន់ឡើយ ។
សហរដ្ឋអាមេរិក និងអេមីរ៉ាត់ អារ៉ាប់រួមជាសម្ព័ន្ធមិត្តនយោបាយគន្លឹះ និងជាដៃគូពាណិជ្ជកម្មជិតស្និទ្ធចាប់តាំងពីច្រើនទសវត្សមកហើយ ។ អេមីរ៉ាត់ អារ៉ាប់រួម ស្ថិតក្នុងក្រុមចម្រុះអន្តរជាតិនាំមុខដោយសហរដ្ឋអាេមរិកក្នុងការតស៊ូប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ។ សហរដ្ឋអាមេរិកក៏គាំទ្រដែរ ដល់ក្រុមចម្រុះអារ៉ាប់នាំមុខដោយអារ៉ាប៊ី សាអ៊ូឌីត ប្រឆាំងពួកឧទ្ទាមស៊ីអីុតហ៊ូធីនៅយេម៉ែន ៕
ចែករំលែកព័តមាននេះ