រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនទីទាល់ក្រ ស្ថិតនៅមូលដ្ឋានរបស់ខ្លួន និងមិនចង់ដំអក់យូរ នឹកពេលដឹងថាពិបាក លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានរួសរាន់ចុះទៅដល់ផ្ទះលោកអ៊ំស្រីចំនួន២រូប ។ ការចុះទៅនេះ គឺចុះទាំងភ្លៀង សួរសុខទុក្ខ ក្រោមដំណក់ភ្លៀង ។
កាន់តែបង្កើនការគិតគូរជួយដល់ប្រជាពលរដ្ឋលោកពេជ្រ កែវមុនី រមែងចុះទៅដល់ទីតាំងនានាក្នុងតំបន់ដែរ លោកគ្រប់គ្រងសំដៅចង់ដឹងទាំងការលំបាកភាពសុខស្រួល និងការកែលំអស្ថាបនាផ្សេងៗ មិនថាផ្លូវ ឬទីតាំងរស់នៅឡើយ ។ លោកយាយដែលមានឈ្មោះថា យាយមឿន អាយុ៧៩ឆ្នាំ ដែលជាចាស់ជរាក្រីក្រគ្មានទីពឹង រស់នៅម្នាក់ឯង ដោយចិញ្ចិមសត្វឆ្មា និងឆ្កែ ធ្វើជាកូន កាលពីមុនពេលគាត់នៅមានកម្លាំងគាត់ដើរស៊ីឈ្នួលគេ រកព្រឹកខ្វះល្ងាច ពេលខ្លះដេកអត់បាយក៏មាន តែពេលនេះ លោកយាយដើរលែងរួចធ្វើការលែងកើតហើយ ។
ដោយមើលឃើញពីស្ថានភាពការរស់នៅខ្វះខាតទីទាល់ក្ររបស់លោកយាយលោកពេជ្រ កែវមុនី ក៏បានចុះមកសួរសុខទុក្ខភ្លាមៗផងដែរ ។ ក្នុងការចុះសួរសុខទុក្ខនេះ លោកពេជ្រ កែវមុនី ក៏បានឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួនផងដែរ ។ អភិបាលខណ្ឌ លោក ពេជ្រ កែវមុនី ស្រក់ទឹកភ្នែកទាំងយប់ ដោយសារតែឃើញស្ថានភាពរបស់លោកយាយ ដែលរស់នៅក្រោមតង់ភ្លៀងធ្លាក់ជោកជាំ ។
បន្តពីលោកយាយទី១ នៅយប់ដដែលនោះ លោកពេជ្រ កែវមុនី បានចុះទៅសួរសុខទុក្ខភ្លាមៗទាំងកណ្តាលភ្លៀង ជាមួយលោកយាយទី២ ដែលកំពុងរស់នៅជ្រកក្រោមតង់ម្នាក់ឯងគ្មានគ្រួសារ ដោយលោកយាយដើរស៊ីឈ្នួលកោសខ្យល់ឱ្យគេ ដើម្បីជិវិតមួយ
ក្រពះតែប៉ុណ្ណោះ ដែលគាត់រស់នៅក្បែរវត្តស្ទឹងមានជ័យ ។
ចែករំលែកព័តមាននេះ