ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរសមុទ្រ​សម្រាប់​អ្នក​និយម​ស្រាត​នៅ​ទីណា​ខ្លះ ?

6 ឆ្នាំ មុន

ឆ្នេរសមុទ្រ​សម្រាប់​អ្នក​និយម​ស្រាត​ចំនួន​១០​នៅ​លើ​ពិភពលោក​រួម​មាន ៖

១-​ឆ្នេរ​Hualover ក្រុង​ម៉ៃ​អា​មី សហរដ្ឋអាមេរិក
នៅ​ភាគ​ខាងជើង​ក្រុង​ម៉ៃ​អា​មី ឆ្នេរ​Hualover ជា​ឆ្នេរ​ស្រាត​ដ៏​ល្បី​ក្នុង​រដ្ឋ​ផ្ល​រី​ដា ។ ក្នុង​មួ​​យ​ឆ្នាំ​មាន​អ្នកទេសចរ​ស្រាត​ជាង​១​លាន​នាក់​ទៅ​កម្សាន្ដ​នៅ​ទីនោះ ។

ឆ្នេរសមុទ្រ​សម្រាប់​អ្នក​និយម​ស្រាត​ចំនួន​១០​នៅ​លើ​ពិភពលោក​រួម​មាន ៖

១-​ឆ្នេរ​Hualover ក្រុង​ម៉ៃ​អា​មី សហរដ្ឋអាមេរិក
នៅ​ភាគ​ខាងជើង​ក្រុង​ម៉ៃ​អា​មី ឆ្នេរ​Hualover ជា​ឆ្នេរ​ស្រាត​ដ៏​ល្បី​ក្នុង​រដ្ឋ​ផ្ល​រី​ដា ។ ក្នុង​មួ​​យ​ឆ្នាំ​មាន​អ្នកទេសចរ​ស្រាត​ជាង​១​លាន​នាក់​ទៅ​កម្សាន្ដ​នៅ​ទីនោះ ។

២-​ឆ្នេរ​Spiaggia Di Guvano នៅ​អីុតា​លី
ជា​ឆ្នេរ​ស្រាត​លំហែកាយ​ដ៏​ល្បី​ពេញ​និយម ស្ថិត​នៅ​ឧទ្យាន​ជាតិ​Cinque Terre ឡោម​ព័ទ្ធ​ដោយ​ភ្នំ​ធ្វើ​ឱ្យ​អ្នកទេសចរ​រីករាយ ។

៣-​ឆ្នេរ​Praia Do Pinho ប្រទេស​ប្រេ​ស៊ី​ល
ឆ្នេរ​Praia Do Pinho ស្ថិត​នៅ​ក្រុង​Florianopolis គឺជា​ឆ្នេរ​ស្រាត​របស់​ប្រេ​ស៊ីលអាច​ស្រាត​ទាំងប្រុស និង​ស្រី តែបើ​បុរស​ម្នាក់ឯង​មិន​អាច​ចូល​បាន​ទេ​ត្រូវ​មាន​នារី​គូស្នេហ៍​ទៅ​ជាមួយ ។

៤-​ឆ្នេរ​Es Trenc នៅ​ក្រុង​ម៉ា​ឡូ​កា ប្រទេស​អេ​ស្ប៉ា​ញ
ឆ្នេរ​Es Trenc ពោរពេញ​ដោយ​អ្នកទេសចរ​ស្រាត​ច្រើន​ដេរដាស និង​ជា​កន្លែង​តែ​មួយ​នៅ​ក្រុង​ម៉ា​ឡូ​កា ដែល​រក្សា​ទំនៀមទម្លាប់​បែប​ធម្មជាតិ ។

៥-​ឆ្នេរ​Hidden Beach Rosort នៅ​ម៉ិក​ស៊ិក
ឆ្នេរ​Hidden Beach Rosort ជា​រមណីយដ្ឋាន​នៅ​តាម​មាត់សមុទ្រ​បង្កើត​ឡើងជា​ឋានសួគ៌​របស់​អ្នក​ពេញ​និយម​ស្រាត​ដើរ​កម្សាន្ដ និង​សំដិល​ថ្ងៃ ។

៦-​ឆ្នេរ​Bellevue ប្រទេស​ដា​ណឺ​ម៉ាក
ឆ្នេរ​Bellevue លាតសន្ធឹង​ដោយ​វាល​ខ្សាច់​ចម្ងាយ​៧០០​ម៉ែត្រ ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​កូ​ប៉េ​ន​ហាក​ប្រហែល​១០​គីឡូម៉ែត្រ​ដោយ​ឆ្នេរ​នោះ អនុញ្ញាតិ​ឱ្យ​អ្នកទេសចរ​លែងខ្លួន​ផ្នែក​ខាងលើ​បាន ។

៧-​ឆ្នេរ​Valalta នៅ​ប្រទេស​ក្រូ​អា​ស៊ី
ឆ្នេរ​Valalta បាន​បើក​តាំងពី​ឆ្នាំ​១៩៦០ និង​កំពុង​ពេញ​និយម​ពី​អ្នក​ទេស​នៅ​ទូរ​ទាំង​ពិភពលោក ។

៨-​ឆ្នេរ​Wreck ប្រទេស​កា​ណា​ដា
ស្ថិត​នៅ​ភាគ​ច​ខាងលិច​ក្រុង​វ៉េ​ន​កូ​វើ ឆ្នេរ​Wreck ជា​ឆ្នេរ​ស្រាត​ធំ​បំផុត​នៅ​អា​មេ​រិ​ក​ខាងជើង និង​ចំណាស់​បំផុត​នៅ​ក្នុង​ប្រទេស ។ ឆ្នេរ​នោះ​ស្ថិត​ក្នុង​ចំណោម​ទីតាំង​អច្ឆរិយៈ​ទាំង​៧​របស់​កា​ណា​ដា ។

៩-​ឆ្នេរ​Red ប្រទេស​ក្រិ​ក
ឆ្នេរ​Red ស្ថិត​នៅ​ភាគ​ខាងត្បូង​កោះ​«Crete» ជា​ឆ្នេរ​ស្រាត​ដ៏​ល្បី​តាំងពី​ឆ្នាំ​១៩៦០​មក បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ដែល​ចូល​ចិត្ដ​ដេក​ស្រាត​សំដិល​ថ្ងៃ ។

១០-​ឆ្នេរ​Cap D`Agde ប្រទេស​បារាំង
ឆ្នេរ​Cap D`Agde ជា​ផ្នែក​មួយ​នៃ​ឆ្នេរ​ស្រាត​ដ៏​ល្បី​នៅ​ពិភពលោក មាន​ហាង​កាហ្វេ និង​ហាង​បាយ​ស្រាត ។ អ្នក​ដែល​ទៅ​កម្សាន្ដ​នៅ​ទីនោះ​អាច​បញ្ជា​អាហារ​តាម​ច​ណ​ង់​ចំណូលចិត្ដ​។ តំបន់​នោះ​ក៏​ជាទី​តាំង​មួយ​ដែល​មនុស្ស​អាច​ស្រាត​បាន​គ្រប់​វ័យ រួម​ទាំង​អ្នក​ស្រា​ឡាញ់​ភេទ​ដូច​គ្នា ៕