ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោសម្នាក់​ស្នើសុំតុក្តតាសិច ដើម្បីបញ្ចេញអ័រម៉ូន​ចោល

6 ឆ្នាំ មុន

អង់គ្លេស​ ៖ តាម​ប្រភព​​ពី Metro ​ឱ្យ​ដឹង​ថា អ្នកទោស​ម្នាក់​​បាន​សរសេរ​ស្នើ​សុំ​ឱ្យ​មាន​តុក្កតា​សិច​ សម្រាប់​អ្នកទោស​ប្រុស​ៗចំនួន​៨២០០០​នាក់ ​នៅប្រទេស​អង់គ្លេស ព្រោះ​ពួក​គេ​ចង់​បញ្ចេញ​អ័រ​​ម៉ូ​ន​​ចោល​ខ្លះ​ ដើម្បី​ឱ្យ​​ស្រួលខ្លួន​ ។

អង់គ្លេស​ ៖ តាម​ប្រភព​​ពី Metro ​ឱ្យ​ដឹង​ថា អ្នកទោស​ម្នាក់​​បាន​សរសេរ​ស្នើ​សុំ​ឱ្យ​មាន​តុក្កតា​សិច​ សម្រាប់​អ្នកទោស​ប្រុស​ៗចំនួន​៨២០០០​នាក់ ​នៅប្រទេស​អង់គ្លេស ព្រោះ​ពួក​គេ​ចង់​បញ្ចេញ​អ័រ​​ម៉ូ​ន​​ចោល​ខ្លះ​ ដើម្បី​ឱ្យ​​ស្រួលខ្លួន​ ។

អ្នក​ទោស​ម្នាក់ឈ្មោះ​ Jack Swarez អាយុ​៤៨​ឆ្នាំ ​ត្រូវ​បាន​​កាត់ទោស​​ឱ្យ​ជាប់​ពន្ធនាគារ​១៧​ឆ្នាំ តាំងពី​២០១២ ពី​បទ​ជួញដូរ​គ្រឿង​ញៀន ។ លោក​បាន​និយាយ​ថា គាត់​មានគំនិត​ស្នើ​សុំ​នេះ​ឡើង បន្ទាប់​ពី​មើល​រឿង Sex Toy Secrets លើ​ប៉ុស្តិ៍​ទូរទស្សន៍ Channel 4 ។ នៅ​ក្នុង​ទស្សនាវដ្តី Inside Time ដែល​ជា​ទស្សនាវដ្តី​ក្នុង​ពន្ធនាគារ លោក Jack បាន​សរសេរ​ថា អ្នក​ជាប់​ទោស​ប្រុស​ៗ​ទាំងអស់​គួរតែ​ទទួល​បាន​នូវ​តុក្កតា​សិច ព្រោះ​ពួក​គេ​មិន​អាចយ​កដៃ​គូ​ចូល​ក្នុង​ពន្ធនាគារ​បាន​ទេ ​។

លោក​​បញ្ជាក់​ថា អ្នក​ជាប់​ពន្ធនាគារ​ប្រុស​ មានការ​កើនឡើង​អ័រ​​ម៉ូ​ន​ភេទ​តេស​ស្តូ​ស្តេ​រ៉ូ​ន​ជា​ខ្លាំង ដោយសារ​តែ​មិន​បាន​បញ្ចេញ​ចោល​។ វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្ត្រេ​សបាន​ ។ លោក​ក៏​បាន​លើក​ទៀត​ថា ពន្ធនាគារ​នៅ​ប្រទេស​មួយ​ចំនួន​ ក្នុង​អឺរ៉ុប​បាន​អនុវត្ត​វិធី​នេះ​ហើយ។ ទាក់ទង​នឹង​រឿង​តុក្កតា​សិច លោក​បាន​លើក​ជា​យោបល់​ថា អ្នក​ជាប់​ពន្ធនាគារ​អាច​ផ្ញើ​រូប​ដៃគូ​ ដែល​ខ្លួន​ស្រលាញ់​ទៅ​កាន់​រោងចក្រ​ផលិត​តុក្កតា​សិច ដើម្បី​ឲ្យ​គេ​ចេញ​ម៉ូ​ដ​ឲ្យ​ដូច​។

គួរ​បញ្ជាក់​​ថា លោក Swarez គឺជា​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ក្នុង​មុខ​តំណែង​ជា ប្រធាន​គ្រប់គ្រង​បណ្តាញ​គ្រឿងញៀន​ចូល​ក្នុង​ប្រទេស​អង់គ្លេស​ ។ គ្រឿងញៀន​ដែល​ប៉ូ​លី​ស​ចាប់​បាន​នៅ​នឹង​កន្លែង​មាន​ដូច​ជា​៖ ហេ​រ៉ូ​អ៊ី​ន​៩.២៥​គីឡូក្រាម កូកាអ៊ីន​៨.២៥​គីឡូក្រាម យ៉ា​ម៉ា​១២​គីឡូក្រាម និង​លុយ​សុទ្ធ​៣៧០០០​ផោន​ ។