ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់ខ្លួន​តាម​ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​ចរន្ត​ថ្មី

6 ឆ្នាំ មុន

នៅ​ពេល​ដែល​មនុស្ស​ម្នា​នាំ​គ្នា​ចាប់​យក​មធ្យោបាយ​ទំនាក់ទំនង​តាម​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ច្រើន​នោះ នារី​លក់ខ្លួន​ដែល​កាន់តែ​ឆ្លាត​ក៏​មិន​បង្អង់​អោយ​បាត់​ឱកាស​នៃ​ការ​រកស៊ី​របស់​ពួក​គេ​នោះ​ដែរ​។ ជំនួស​អោយ​ការ​បក់ដៃ ឬ​

នៅ​ពេល​ដែល​មនុស្ស​ម្នា​នាំ​គ្នា​ចាប់​យក​មធ្យោបាយ​ទំនាក់ទំនង​តាម​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ច្រើន​នោះ នារី​លក់ខ្លួន​ដែល​កាន់តែ​ឆ្លាត​ក៏​មិន​បង្អង់​អោយ​បាត់​ឱកាស​នៃ​ការ​រកស៊ី​របស់​ពួក​គេ​នោះ​ដែរ​។ ជំនួស​អោយ​ការ​បក់ដៃ ឬ​ក៏​មាន​ម៉ែ​យ៉ែ​ម​ជួយ​រក​ម៉ូយ​នោះ ពួក​គេ​ឥឡូវ​អាច​រកស៊ី​ដោយ​ខ្លួនឯង​តាម​ហ្វេ​ស​ប៊ុ​កដោយ​ស្ងាត់​ៗ​។

ចរន្ត​នេះ​បាន​កើត​មាន​កាន់តែ​ច្រើន​។ ពួក​នាង​ៗ​បាន​ដាក់​រូបថត​ស្អាត​ៗ និង​រូប​សិច​ស៊ី ហើយ​ការ​ទំនាក់ទំនង​ជាមួយ​ប្រុស​ៗ​ដែល​ចូល​ចិត្ត​ស្រី​ស្អាត​ក៏​កើត​មាន​ឡើង​។ ស្រី​ស្អាត​ខ្លះ​ហ៊ាន​និយាយ​ត្រង់​ៗ ខណ​:​ស្រី​ស្អាត​ខ្លះ​ធ្វើការ​ណាត់ជួប​សន្សឹម​ៗ​ដូច​ជា​ការ​ជួប​គ្នា​បរិភោគ​អាហារ​ពេល​ថ្ងៃត្រង់​ឬ​ពេល​ល្ងាច​ជាដើម​។

តម្លៃ​នៃ​ការ​រួម​ភេទ​ជាមួយ​ពួក​គេ​មានការ​ប្រែប្រួល​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ដោយ​ជា​មធ្យម​ចាប់ពី​៣០​ដុល្លារ​ដល់​១០០​ដុល្លារ​។

និន្នាការ​នៃ​ការ​ប្រកប​របរ​ផ្លូវភេទ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​មួយ​ដែល​ថា​មនុស្ស​គ្រប់​គ្នា​អាច​ចាប់​យក​ឱកាស​នៅ​ក្នុង​ការ​ឃោសនា​ផលិតផល ឬ​ក៏​សេវាកម្ម​នៃ​មុខរបរ​របស់​ខ្លួន​។ វា​នឹង​មិន​ចំណាយ​លុយ​ច្រើន ឬ​ក៏​វា​នឹង​មិន​ចំណាយ​លុយ​សោះ​ក៏​ថា​បាន បើសិនជា​គេ​មាន​ជំនាញ​នៅ​ក្នុង​ការ​ទំនាក់ទំនង​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​។

ដូច្នេះ​បើសិនជា​យើង​ប្រកប​របរ​លក់​សេវា​ឬ​ក៏​លក់ទំនិញ​ដោយ​មិន​បាន​ធ្វើការ​ឃោសនា​តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​ទេ​នោះ យើង​ប្រហែលជា​ដើរ​មិន​ទាន់ សូ​ម្បី​តែ​មនុស្ស​រកស៊ី​ខាង​ផ្លូវភេទ​។

ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បាន​ផ្តល់​ឱកាស​កាន់តែ​ច្រើន និង​កាន់តែ​ស្មើភាព​គ្នា​រវាង​ក្រុមហ៊ុន​ធំ​និង​តូច ដើម្បី​ធ្វើការ​ទំនាក់ទំនង​អតិថិជន​របស់​ពួក​គេ​។

ដូច្នេះ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ចេះ​ចាប់​យក​ឱកាស​នេះ​ដើម្បី​ពង្រីក​មុខរបរ​និង​ការងារ​របស់​ខ្លួន​៕