ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ស្រី​ដើរ​លេង​ជួប​ប្រពន្ធ​នៅ​តាម​ផ្លូវ

6 ឆ្នាំ មុន

«Mirror»​របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ភាព​ចលាចល​មួយ​កើតឡើង​លើ​ដងផ្លូវ​នៅ​ក្រុង​ប្រេ​តូ​រី​យ៉ា អាហ្វ្រិក​ខាងត្បូង ដោយ​ស្ត្រី​ម្នាក់​លោត​ទៅ​អង្គុយ​លើ​កាបូ​រថយន្ត​របស់​ប្តី ដ្បិត​ឃើញ​ជិះ

«Mirror»​របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ភាព​ចលាចល​មួយ​កើតឡើង​លើ​ដងផ្លូវ​នៅ​ក្រុង​ប្រេ​តូ​រី​យ៉ា អាហ្វ្រិក​ខាងត្បូង ដោយ​ស្ត្រី​ម្នាក់​លោត​ទៅ​អង្គុយ​លើ​កាបូ​រថយន្ត​របស់​ប្តី ដ្បិត​ឃើញ​ជិះ​ជាមួយ​នារី​ផ្សេង ។

ពេល​បុរស​ជា​ប្តី​ឈប់​រថយន្ត​ពួក​គេ​បាន​ទាស់ទែង​គ្នា​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍ ។

ហេតុការណ៍​នោះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១ ឧសភា ២០១៧ ហើយ​នាង​Norah Pitje​ដែល​ឃើញ​ហេតុការណ៍​បាន​ថត​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ។ នាង​រៀបរាប់​ថា​ស្ត្រី​ព​ជា​ប្រពន្ធ ឃើញ​រថយន្ត​របស់​ប្តី​បើក​កាត់​ពីមុខ​ដោយ​ចៃដន្យ ខណៈ​មាន​ស្ត្រី​ម្នាក់​អង្គុយ​នៅ​ខាង​មុខជា​មួយ ក៏​ខឹង​យ៉ាង​ខ្លាំង ។ មិន​បង្អង់​យូរ​ស្ត្រី​ជា​ប្រពន្ធ​លោត​ឡើង​លើ​កាបូ​រថយន្ត​របស់​ប្តី​វាយ​កញ្ចក់​និង​ស្រែក​ឱ្យ​ឈប់ ។

នៅ​ពេល​ឈប់​រថយន្ត បុរស​ជា​ប្តី​មិន​ចេញ​ក្រៅ​និយាយ​ជាមួយ​ប្រពន្ធ​ទេ ធ្វើ​ឱ្យ​នាង​រឹតតែ​ខឹង​ខ្លាំង​ឡើង និង​វាយ​រថយន្ត​ទាំង​កម្រោល ។ ដោយ​ទ្រាំ​លែង​បាន​ប្តី​បើកទ្វារ​ចេញ​មក ហើយ​ពួក​គេ​ក៏​ឈ្លោះ​គ្នា ។ ស្ត្រី​ជា​ប្រពន្ធ​ស្ទុះ​ទៅ​វាយ​ស្រី​ស្នេហ៍​របស់​ប្តី​ក្នុង​រថយន្ត តែ​ត្រូវ​ប្តី​ច្រាន​ចេញ ។

ឃើញ​បែប​នោះ​បុរស​ម្នាក់​ដែល​ឈឺឆ្អាល​បាន​ចូល​សម្រុះសម្រួល ទើប​ជម្លោះ​ស្ងប់ស្ងាត់ ។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការ​យល់​ឃើញ​ថា ប្តី​គ្មាន​ចិត្ត​ស្មោះត្រង់​និង​មិន​ផ្តល់​កិត្តិយស​ដល់​ប្រពន្ធ​ដោយ​ការពារ​គូស្នេហ៍​ទៀត​ផង ។ ខ្លះ​ទៀត​ណែនាំ​ថា​ប្រសិនបើ​ប្តី​បណ្តើរ​ស្រី​ជា​លក្ខណៈ​ចំហ​បែប​នេះ​ហើយ ប្រពន្ធ​គួរ​ដាក់​ពាក្យ​លែងលះ​គ្នា ព្រោះ​គេ​មិន​ស្រឡាញ់​នាង​ទេ ៕