ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រាំង​ស្ងួត​នៅ​តែ​ធ្ងន់ធ្ងរ​នា​ភាគ​និរតី​ចិន

14 ឆ្នាំ មុន

គ្រោះ​រាំង​ស្ងួត​ដែល​រាតត្បាត​នៅ​ភាគនិរតី​ប្រទេស​ចិននៅ​បន្ដ​ទៀត ហើយ​សភាពការណ៍​ហាក់ដូចជា​ធ្ងន់ធ្ងរ​នា​ខែ​នេះ ពីព្រោះ មាន​ភ្លៀង​ធ្លាក់​តិច​បំផុត ហើយ​សីតុណ្ហភាព មាន​ខ្ពស់ ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់លោក​ចេ​ន ឡី នាយករង​នៃ​ការិយាល័យ​រដ្ឋទទួល​បន្ទុក​ខាង​ត្រួត​ពិ​និត្យ​ទឹកជំនន់ និង​តស៊ូប្រឆាំង​គ្រោះ​រាំង​ស្ងួត ។

ការ​ខ្វះខាត​ទឹក​អាច​ធ្ងន់ធ្ងរ​ក្នុង​ខែមេសា ហើយនឹង​មានការ​លំបាក​បំផុត​ក្នុង​ការ​ធានាផ្ដល់​ទឹក​សំរាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់ប្រជាជន និង​បំរើ​ផលិតកម្ម​កសិកម្ម ។ លោកចេ​ន ឡី ដែល​ក៏​ជា​រដ្ឋមន្ដ្រីក្រសួង​ធនធានទឹកផង​ដែរ បាន​អំពាវនាវ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​នានា ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់ទឹក​ស្អាត ។ លោក​បន្ដ​ថា ការ​ធានា​ផ្គត់ផ្គង់ទឹក​ប្រចាំ​ថ្ងៃ​ដល់​ប្រជាជន គឺជា​អ​ទិ​ភាព ហើយ​ចាំបាច់​ក៏​ត្រូវ​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកសំរាប់​ការ​ដាំ​ដុះ​នា​រដូវ​ផ្កា​រីក​ផង​ដែរ ។

គិត​មក​ដល់​ថ្ងៃ​ទី​៣១ មីនា កន្លង​មកនេះ គ្រោះ​រាំង​ស្ងួត​ដែល​កើត​មាននៅ​ភាគ​និរតីប្រទេស​ចិន ចាប់ពី​ឆ្នាំទៅ​មិ​ញ​មក​ប៉ះពាល់ដល់​មនុស្ស​១៩,៤​លាន​នាក់ និង​ដល់​ផ្ទៃដី​ដាំដុះ​៦,៤៨​លាន​ហិ​កតា ក្នុង​ខេត្ដ​យុន​ណា​ន់ ហ្គី​ហ្សូ និង​ស៊ី​ឈួ​ន ព្រមទាំង​តំបន់​ស្វយ័ត​ហ្សូអាង ខេត្ដ​ហ្គា​ង​ស៊ី និង​ទីក្រុង​ចុង​គិញ ៕