ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​ខ្មែរ​​នៅ​ប្រទេស​កូរ៉េ​ទទួល​សេវា​​ឥត​គិតថ្លៃ​ជា​លើក​ទី​២​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ដោយ​មានការ​រៀបចំ និង​ការ​យកចិត្តទុកដាក់​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រជា​ពល​រដ្ឋ​ខ្មែរ ក្នុងនោះមាន​ពលករ សិស្ស និស្សិត ស្ត្រី​រៀប​ការ​ប្តី​ជនជាតិ​កូរ៉េ ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េរាប់រយ​នាក់ បាន​ទទួល​ការ​

រាជធានី​ភ្នំពេញ ​៖ ដោយ​មានការ​រៀបចំ និង​ការ​យកចិត្តទុកដាក់​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រជា​ពល​រដ្ឋ​ខ្មែរ ក្នុងនោះមាន​ពលករ សិស្ស និស្សិត ស្ត្រី​រៀប​ការ​ប្តី​ជនជាតិ​កូរ៉េ ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េរាប់រយ​នាក់ បាន​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺដោយ​ឥត​គិតថ្លៃជា​លើក​ទី​ពីរ តាម​រយៈ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ពី​មូលនិធិ​គាំពាសុខភាព​កូរ៉េ​-​អន្ដរជាតិ​(KOFIH) កាលពី​ចុង​ស​ប្តា​ហ៍កន្លង​មកនេះ ។       

មន្ត្រីស្ថានទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ឱ្យ​​ដឹង​ថា សុខភាពគឺជា​កត្តា​ដ៏​សំខាន់​ដែល​យើង​គ្រប់​គ្នា​ ត្រូវ​តែ​យកចិត្តទុកដាក់ និង​រក្សា​ឱ្យ​បាន​ល្អ​គង់វង្ស ។​

ក្នុង​គោលបំណង​លើកកម្ពស់​សុខុ​មាលភាព ឆ្លើយ​តប​នឹង​សំណូមពរ ក៏​ដូច​ជា​ការ​ការពារ​ទប់ស្កាត់​នូវ​ហានិភ័យ​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ដ៏​មាន​តម្លៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា សហការ​ជាមួយ​មូលនិធិ​គាំពារ​សុខភាព​កូរ៉េ​-​អន្ដរជាតិ​(KOFIH) បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​របស់​មូលនិធិ ចុះ​ពិនិត្យ​សុខភាព​ទូទៅ ពិនិត្យ​បេះដូង និង​ថត​X-Ray​ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិតថ្លៃ នៅ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ទីក្រុង​ឆ​ន់​ណា​ន (Cheonan) ​។