ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អំណោយ​ផ្តល់ជូន​​ពលរដ្ឋ​ចាស់​ជរា និង​ពិការ​គ្មាន​​ទីពឹង​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​កាលពី​ថ្ងៃ​ទី​៦ ឧសភា កន្លងមក លោក​ហេង សា​រ៉ា ​រួម​ជាមួយ​ក្រុមការងារ បាន​នាំ​យក​អំណោយ​មនុស្សធម៌​ក្នុងនោះ មាន​រទេះ​ជន​ពិការ​ចំនួន​៣​គ្រឿង គ្រឿង​ឧបភោគបរិភោគ​៣​ឈុត និងថវិកា​មួយ​ចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់

រាជធានី​ភ្នំពេញ​ ៖ ​កាលពី​ថ្ងៃ​ទី​៦ ឧសភា កន្លងមក លោក​ហេង សា​រ៉ា ​រួម​ជាមួយ​ក្រុមការងារ បាន​នាំ​យក​អំណោយ​មនុស្សធម៌​ក្នុងនោះ មាន​រទេះ​ជន​ពិការ​ចំនួន​៣​គ្រឿង គ្រឿង​ឧបភោគបរិភោគ​៣​ឈុត និងថវិកា​មួយ​ចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មក​ចែក​ជូន​ប្រជាពលរដ្ឋ​ចាស់ជរា ពិការ​គ្មាន​ទីពឹង នៅ​ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

អំណោយដែលត្រូវផ្តល់ជូនមាន ១-ឈ្មោះសេង សុង អាយុ​២៥​ឆ្នាំ ពិការ​ស្វិតដៃជើង កំព្រា​ឪពុក​ម្តាយ បងប្អូន​បោះបង់​ចោល ស្នាក់​អាស្រ័យ​នៅ​ក្នុង​បន្ទប់​តូច​មួយ​ខាងក្រោយ​ចេតិយ៍​មួយ ក្នុង​វត្ត​កំផែង ស្ថិត​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ២-ឈ្មោះ​លោកយាយ រិ​ន អាយុ​៧៤​ឆ្នាំ ពិការ​ភ្នែក​ទាំង​សងខាង ពិការ​ស្វិតដៃជើង រស់នៅ​ក្នុង​ភូមិ​ភ្នំ​ក​ន្តួ​ត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោ​ភ​ណ៌ ខេត្តបន្ទាយមានជ័យ​  និង៣-លោកតា ប៉ាន់ ជា អាយុ​៦៨​ឆ្នាំ ពិការ​ស្វិតជើង​ទាំង​ពីរ រស់នៅ​ក្នុង ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោ​ភ​ណ៌ ខេត្តបន្ទាយមានជ័យ​។

លោកហេង សា​រ៉ា​ ក៏​បាន​បញ្ចា​ក់​​​ថា ​អំណោយ​សំរាប់​គ្រួសារ​នីមួយ​ៗ​មាន​ អង្ករ​១០០​គីឡូ មី​៥​កេស ទឹកស៊ីអ៊ីវ​៣​យួរ ទឹកដោះគោ​ខាប់​១​កេស ត្រីខកំប៉ុង​១​កេស តែ ស្ករស ពូក​​ ​ខ្នើយ​​ មុង  ភួយ សារុង​ ក្រ​ម៉ា ​កន្ទេល​ ​ស្បែកជើង​១​ឈុត វិទ្យុ​ប្រើ​ថ្មពិល​១​ឈុត សម្ភារ​ផ្ទះបាយ​១​ឈុត និងថវិកា​ចំនួន​៥០​ម៉ឺន​រៀល​ផង​ដែរ ។