ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​ឡូយ​ម្ល៉េះ​! ធ្វើ​ទឹកដោះគោ​ដោយ​មិន​ប្រើ​សត្វ​គោ

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា នា​ពេល​នេះ​យើង​មិន​ចាំបាច់​ត្រូវ​មាន​សត្វ​គោ ដើម្បី​ច្របាច់​ដោះ​យក​ទឹកដោះ​ឡើយ​។ គេ​អាច​បង្កើត​ទឹកដោះគោ​តាម​រយៈ​ការ​បណ្តុះ​មេ​ដូច​ទៅ​នឹង​ស្រា​បៀ​អ​ញ្ចឹ​ង​។ និយាយ​ទៅ​វា​ហាក់បីដូចជា

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា នា​ពេល​នេះ​យើង​មិន​ចាំបាច់​ត្រូវ​មាន​សត្វ​គោ ដើម្បី​ច្របាច់​ដោះ​យក​ទឹកដោះ​ឡើយ​។ គេ​អាច​បង្កើត​ទឹកដោះគោ​តាម​រយៈ​ការ​បណ្តុះ​មេ​ដូច​ទៅ​នឹង​ស្រា​បៀ​អ​ញ្ចឹ​ង​។ និយាយ​ទៅ​វា​ហាក់បីដូចជា​ពិបាកធ្វើ​ដែរ តែ​ក្រុមហ៊ុន​មួយ​ហៅ​ថា Perfect Day បាន​រៀបរាប់​ពី​លំដាប់លំដោយ​ទូទៅ​នៃ​ការ​ផលិត​ទឹកដោះគោ​ជំនាន់​ថ្មី​របស់​ខ្លួន​។

ក្រុមហ៊ុន​នេះ ចាប់ផ្តើម​ដោយ​អ្នក​វិទ្យាសាស្ត្រ​ពីរ​រូប គឺ​លោក Ryan Pandya និង លោក Perumal Gandh​។ ពួក​គេ​ទាំង​ពីរ​នាក់​មាន​ចំណុច​ដូច​គ្នា​មួយ មុន​ពេល​ចាប់ផ្តើម​ពួតដៃគ្នា​ផលិត​ទឹកដោះគោ​នេះ​។ ចំណុច​ដូច​គ្នា​នោះ គឺ​ចំណង់​ក្នុង​ការ​ផលិត​ទឹកដោះគោ ដោយ​មិន​ចាំបាច់​ត្រូវ​យក​ពី​សត្វ​គោ​។

មូលហេតុ​នៃ​ការ​ផលិត​ឡើង គឺ​ព្រោះតែ​មាន​មនុស្ស​មួយ​ចំនួន គឺជា​អ្នកបួស​មិន​ប្រើប្រាស់ និង​ទទួល​របស់​យក​មក​ពី​សត្វ និង​អ្នកខ្លះ​ទៀត​មិន​អាច​ទទួល​ទឹកដោះគោ​បាន ព្រោះ​ឲ្យ​តែ​ហ៊ាន​ទទួលទាន គឺ​ដឹង​តែ​រាគ​។ ក្រុម​មនុស្ស​ទាំងនោះ អាច​ទទួលទាន​ទឹក​សណ្តែក ឬ​ទឹក​អាល់​ម៉ុ​ន​បាន​។ តែ​ទឹក​ទាំងនោះ​មិន​មាន​ជាតិ​ដូច​ទឹកដោះគោ​ទេ​។ ហេតុ​ដូចនេះ​ហើយ​ទើប Ryan និង Perumal ផលិត​ទឹកដោះគោ ដែល​មិនមែន​យក​ពី​សត្វ និង​គ្មាន​ជាតិ​ធ្វើ​ឲ្យ​រាគ​។ កាន់តែ​ពិសេស​ទៀត​នោះ គឺ​វា​មាន​រសជាតិ និង​សារធាតុចិញ្ចឹម​ដូច​ទៅ​នឹង​ទឹកដោះគោ​ធម្មជាតិ​ដែរ​។

គន្លឹះ​នៃ​ការ​ផលិត​បាន​នូវ​ទឹកដោះគោ​ពិសេស​នេះ គឺ​ការ​ប្រើប្រាស់​មេ​ហៅ​ថា «Buttercup»​។ នៅ​ក្នុង​ទឹកដោះគោ​នោះ គឺ​គ្មាន​ឡើយ​នូវ​សារធាតុ​មិនល្អ​មួយ​ចំនួន​ដូច​ជា​៖ ឡាក់​តូ​ស អរ​ម៉ូ​ន អង់​ទី​ប្យូ​ទិ​ក ស្តេ​រ៉ូ​អ៊ី​ត និង កូ​ឡេ​ស្តេ​រ៉​ល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Perfect Day សង្ឃឹមថានឹង​អាច​ចេញ​លក់​ផលិតផល​ទឹកដោះគោ​សំយោគ​របស់​ពួក​គេ​នៅ​ចុងឆ្នាំ​២០១៧៕