អុញ! កេះ​ដែកកេះ​មើល​សាំង​​​ពេញ​​ឬ​នៅ


កា​ហ្សា​ក់​ស្តង់ ​៖ ​​ប្រភព​ពី Metro ឱ្យ​ដឹង​ថា បុរស​ម្នាក់​​ត្រូវ​​បាន​គេ​ឃើញ​តាម​​កាមេរ៉ា​សុវត្ថិភាព​​ ខណៈ​កំពុង​ចាក់​សាំង​នៅ​ហ្កា​រ៉ា​ស់​មួយបាន​​បង្ក​ទៅ​ជា​ភ្លើង​​ឆាប​ឆេះ ​ដោយសារ​តែ​កំហុស​ដ៏​មិន​គួរឱ្យ​​នឹក​ស្មាន​ដល់​ ។ គេ​ឃើញ​បុរស​ម្នាក់​នោះ ចាក់​សាំង​ហើយ​យក​ដែក​កេះ​មក​កេះ​បំភ្លឺ​ថា ​ពេញ​ធុងសាំង​ហើយ​ឬ​នៅ​ ​ក៏​បង្ក​ទៅ​ជា​អណ្តាតភ្លើង​ឆេះ​ក្នុង​ស្ថានីយ​តែម្តង ។

គេឃើញ​បុរស​ខាងលើ​ភ័យ​ពេក​ ​បាន​គ្រ​វ៉ា​ត់​ប្រដាប់​​ចាក់​សាំងទៅ​ម្ខាង​ទៀត ​​ធ្វើ​ឱ្យ​ឆេះ​ដល់​រថយន្ត​​មួយគ្រឿងទៀត ហើយ​ក៏​រត់​យករួចខ្លួន​​បាត់​ទៅ​។ ​បុរស​ម្នាក់​​ដែល​ជា​ម្ចាស់​ឡាន​​​បាន​រត់​មក ​ហើយ​បើក​ចេញ​ទៅ​គេច​ពី​គ្រោះថ្នាក់នេះ ។

​ក្រោយមក គេ​ក៏​ឃើញ​មាន​អ្នក​បាញ់​បំពង់​ពន្លត់អគ្គីភ័យ​ចេញ​មកជួយអន្តរាគមន៍ ​។ អ្នកជំនាញ​ជឿ​ថា រថយន្ត​របស់​បុរស​បង្កហេតុ​​នេះ ប្រើប្រាស់​ប្រេងម៉ាស៊ូត ព្រោះ​បើ​ប្រេងសាំង​នោះ ​គឺ​មិនមែន​ខូចខាត​តិចតួច​បែប​នេះ​ទេ​​ ។ បើយោង​តាម​វី​ឌី​អូ​កាមេរ៉ា​សុវត្ថិភាព គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​​មាន​អ្នក​របួស​ឬ​អត់​ទេ?

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ