ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​​ពិធី​បុណ្យសព​មួយ​ស្លា.ប់​២​នាក់

6 ឆ្នាំ មុន

នៅ​សហរដ្ឋ​អា​មេ​រិ​ក ពួក​ជន​មិន​ស្គាល់​មុខ​បាន​បា.ញ់ប្រហារ​លើ​ពិធី​បុណ្យសព​មួយ​ដោយ​សម្លា.ប់​មនុស្ស​២​នាក់ ហើយ​មនុស្ស​៨​នាក់​ទៀត​រង​របួស ។

យោង​តាម​ទូរទស្សន៍ CNN ថា

នៅ​សហរដ្ឋ​អា​មេ​រិ​ក ពួក​ជន​មិន​ស្គាល់​មុខ​បាន​បាញ់ប្រហារ​លើ​ពិធី​បុណ្យសព​មួយ​ដោយ​សម្លាប់​មនុស្ស​២​នាក់ ហើយ​មនុស្ស​៨​នាក់​ទៀត​រង​របួស ។

យោង​តាម​ទូរទស្សន៍ CNN ថា មនុស្ស​យ៉ាងតិច​២​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៨​នាក់​ទៀត​រង​របួស​ក្រោយ​ការ​បាញ់​លើ​ពិធី​បុណ្យសព​មួយ​នៅ​ទី​ក្រុ​ង​ស៊ី​កា​ហ្គោ ។ មនុស្ស​ម្នា​បាន​ប្រមូលផ្តុំ​គ្នា​នា​យប់​ថ្ងៃ​ទី​៧ ឧសភា នា​ពិធី​បុណ្យសព​បុរស​ម្នាក់ ដែល​ស្លាប់​នា​ថ្ងៃ​នោះ​ដោយសារ​អំពើ​ហិង្សា​របស់​ពួក​ជនខិលខូច ។ យោង​តាម​ប៉ូលិស​ថា មនុស្ស​២​នាក់​បាន​បាញ់​ដោយ​កាំភ្លើងស្វ័យប្រវត្តិ​លើ​ពិធី​បុណ្យសព​នេះ ។ តំណាង​ប៉ូលិស​មូលដ្ឋាន​ម្នាក់​និយាយ​ថា ឧប្បត្តិ​ហេតុនេះ​ចាត់ទុកជា​ការ​សងសឹក​ចំពោះ​ការ​ស្លាប់​សមាជិក​ម្នាក់​របស់​ក្រុម​ជនខិលខូច​មួយ​ក្រុម​ទៀត ។

មុន​នេះ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​ថា សភាពការណ៍​ឧក្រិដ្ឋកម្ម​នៅ​ស៊ី​កា​ហ្គោ​ពុំ​អាច​ត្រួតត្រា​បាន ។ លោក​ថា មនុស្ស​ជាង​៤.០០០​នាក់​ត្រូវ​ស្លាប់ ឬ​របួស​ដោយសារ​កាំភ្លើង​នៅ​ទីក្រុង​នេះ​កាលពី​ឆ្នាំ​២០១៦ ៕