ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានអវកាស​ចារកម្ម​អា​មេរិ​ក​វិល​មក​កាន់​ផែនដី​វិញ

6 ឆ្នាំ មុន

យានអវកាស​ចារកម្ម​អា​មេ​រិ​ក​គ្មាន​មនុស្ស​ជិះ X-37B បាន​វិល​មក​កាន់​ផែនដី​វិញ​កាលពី​ថ្ងៃ​ទី​៧ ឧសភា ក្រោយ​ពី​ស្ថិត​នៅ​ក្នុង​តារាវិថី​រយៈពេល​ដល់​ជាង​៧០០​ថ្ងៃ ។ នេះ​ជា​ការ​ហោះហើរ​ពុំ​ឈប់​រយៈពេល​យូរ​

យានអវកាស​ចារកម្ម​អា​មេ​រិ​ក​គ្មាន​មនុស្ស​ជិះ X-37B បាន​វិល​មក​កាន់​ផែនដី​វិញ​កាលពី​ថ្ងៃ​ទី​៧ ឧសភា ក្រោយ​ពី​ស្ថិត​នៅ​ក្នុង​តារាវិថី​រយៈពេល​ដល់​ជាង​៧០០​ថ្ងៃ ។ នេះ​ជា​ការ​ហោះហើរ​ពុំ​ឈប់​រយៈពេល​យូរ​បំផុត​ជា​ឯតទគ្គ​កម្ម​របស់​យានអវកាស​សម្ងាត់ ការពារ​អា​មេ​រិ​ក ។

យានអវកាស​របស់​កងទ័ព​អា​េ​ម​រិ​ក X-37B  ORBITAL TEST VEHICLE ជា​យានអវកាស​តូច​មួយ​ដែល​សម្ងាត់​បំផុត​បាន​ចុះ​នៅ​ឯ​មូលដ្ឋាន​បាញ់​បង្ហោះ CAPE CANAVERAL រដ្ឋ​ផ្ល​រី​ដា ។ នេះ​ជា​ការ​ប្រកាស​នា​ថ្ងៃ​ទី​៧ ឧសភា របស់​កងទ័ពអាកាស​អា​េ​ម​រិ​កតាម TWITTER ។ យាន​នេះ​ស្ថិត​ក្នុង​តារាវិថី​រយៈពេល​ជាង​៧០០​ថ្ងៃ ។ កង​យោធា​អា​េ​ម​រិ​ក​ចាត់​ទុក​យាន​នេះ​ថា​ជា​យាន​ថ្មី​បំផុត និង​សុ​ក្រិត​បំផុត​ក្នុង​ចំណោម​យានអវកាស​ដែល​គេ​ស្គាល់ ។ យានអវកាស​ចារកម្ម​មុន​នេះ​ស្ថិត​ក្នុង​តារាវិថី​៦៧៤​ថ្ងៃ និង​២២​ម៉ោង ។ យាន BOEING X-37 ផលិត​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក ធ្វើការ​ហោះហើរ​ក្នុង​កម្ពស់​ពី​២០០​ទៅ​៧៥០​គីឡូម៉ែត្រ ។ វា​អាច​ផ្លាស់​ប្តូរ​ដោយ​ឆាប់រហ័ស​នូវ​តារាវិថី ។ បណ្តា​ភារកិច្ច​របស់​យាន​នេះ​ពុំ​ត្រូវ​បាន​លាតត្រដាង​ឡើយ ។ យាន​នេះ​ទទួល​បាន​ឯតទគ្គ​កម្ម​ខាង​ការ​ហោះហើរ​ឥត​ឈប់​សម្រាប់​យានអវកាស​សម្ងាត់​ការពារ​មួយ ៕