ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផលជា​ចំណងដៃថ្មី មុនថ្ងៃបោះ​ឆ្នោតឃុំ-សង្កាត់​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​​៣​ភូមិ ស្ថិត​នៅ​សង្កាត់​បឹង​ទំពន់ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ បាន​ទទួល​ចំណងដៃ​អនុស្សាវ​រីយ៍​មុន​ថ្ងៃ​បោះ​ឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដែលនឹង​ឈានចូល​មក​ដល់​​​ថ្ងៃ​ទី​០៤ ​មិថុនា ​ខាង​មុខ​នេះ តាម​រយៈ​បេក្ខជន​ចៅសង្កាត់​បឹង​ទំពន់​ទី​២ និង​ពី​បេក្ខជន​ក្រុមប្រឹក្សា សង្កាត់​បឹង​ទំពន់​ទី​២ ដែល​មក​ពី​គណបក្ស​ប្រជា​ជនក​កម្ពុជា ។

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​​៣​ភូមិ ស្ថិត​នៅ​សង្កាត់​បឹង​ទំពន់ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ បាន​ទទួល​ចំណងដៃ​អនុស្សាវ​រីយ៍ ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដែលនឹង​ឈានចូល​មក​ដល់​​​ថ្ងៃ​ទី​០៤ ​មិថុនា ​ខាង​មុខ​នេះ តាម​រយៈ​បេក្ខជន​ចៅសង្កាត់​បឹង​ទំពន់​ទី​២ និង​ពី​បេក្ខជន​ក្រុមប្រឹក្សា សង្កាត់​បឹង​ទំពន់​ទី​២ ដែល​មក​ពី​គណបក្ស​ប្រជា​ជនក​កម្ពុជា ។

លោកពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​ថ្លែងបញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពិធី​បើក​ការ​ដ្នា​ន​ កាលពីព្រឹក​ថ្ងៃ​ទី​០៥​ ឧសភា ​ថា ​ផ្លូវ​និង​ប្រព័ន្ធ​លូ​ដែល​បាន​បើកការដ្ឋាន​ខាងលើ​នេះ គឺ​អនុវត្ត​ស្រប​​ពេល​ដែល​ប្រជាពលរដ្ឋលើក​ឡើង​នៅ​ក្នុង​វេទិកាសាធារណៈ​របស់​សង្កាត់ និង​តាម​សំណើសុំ​របស់​លោក ​លុក ជ័យ បេក្ខជន​ចៅសង្កាត់​បឹង​ទំពន់​ទី​២ មក​ពីគណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្នើ​សុំ​អោយ​សាលា​ខណ្ឌ​ជួយ ដោះស្រាយ ។

ជា​រួម​ផ្លូវ​វ​នេះ​ពិតជា​មាន​ស្ថានភាព​ខូចខាត​ច្រើន  និង​លិចលង់​ដោយ​ជំ​ន់​ទឹក​ន​ន់​ភ្លៀង​ទៀត​ផង ពេល​ភ្លៀង​ធ្លាក់​មក ម្តង​ៗ​នៅ​រដូវវស្សា បាន​បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​បង ប្អូន​ប្រជាពលរដ្ឋ ។ ដូចនេះ​ការ​ស្នើ​សុំ​របស់​លោក លុក ជ័យ បេក្ខជន​ចៅសង្កាត់​បឹង​ទំពន់​ទី​២ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ស្នើ​សុំ​នេះ ពិតជា បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ របស់​ប្រជាពលរដ្ឋ​យើង​ពិតប្រាកដ​មែន ។