ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មេ​ប៉ុស្តិ៍​ត្រូវ​គេ​លួច​ចាក់​មួយ​ដាវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​មេ​ប៉ុស្ដិ៍​ពោធិ៍​ព្រឹក​ម្នាក់​ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ​ត្រូវ​បាន​ក្មេង​ស្ទាវ​ម្នាក់

រាជធានី​ភ្នំពេញ ៖ អតីត​មេ​ប៉ុស្ដិ៍​ពោធិ៍​ព្រឹក​ម្នាក់​ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ​ត្រូវ​បាន​ក្មេង​ស្ទាវ​ម្នាក់​លប​ចាក់​ពីក្រោយ​មួយ​កាំបិត​បណ្ដាល​ឱ្យ​ជាប់​កាំបិត​នៅ​ខាងក្រោយ​ខ្នង​សង្ស័យ​ករណី​គំនុំ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ដាក់​ចំនី​សត្វ​ពេល​ព្រឹក​ព្រលឹម កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​ពោធិ៍​ព្រឹក ឃុំ​ពោធិ៍​ព្រឹក ស្រុក​ឧ​ដ្តុ​ង្គ ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​មានឈ្មោះ ឯម សា​មេ​ត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ដែល​ជា​អតីត​មេ​ប៉ុស្ដិ៍​ពោធិ៍​ព្រឹក​ត្រូវ​បាន​ចូល​និវត្តន៍ ស្នាក់​នៅ​ភូមិ​ពោធិ៍​ព្រឹក ឃុំ​ពោធិ៍​ព្រឹក ស្រុក​ឧ​ដ្តុ​ង្គ ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ ឯម ច​ន្ថា អាយុ​៤០​ឆ្នាំ មុខរបរ​នៅផ្ទះ មានកូន​បួន​នាក់ ស្រី​ម្នាក់​និង​ប្រុស​៣​នាក់ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពេល​ព្រឹក​ព្រលឹម​ឡើង​រូប​គាត់​បាន​ក្រោក​ទៅ​ដាក់​ចំនី​សត្វ​ចិញ្ចឹម​របស់​គាត់​ដែល​ចិញ្ចឹម​ក្នុងផ្ទះ​នោះ ស្រាប់តែ​មាន​ក្មេង​ស្ទាវ​ម្នាក់​បាន​លប​ដើរ​ចូល​ផ្ទះ​គាត់​ថ្ម​ម​ៗ​បាន​យក​ដាវ​កែ​ច្នៃ​មួយ​ដើម​មក​ចាក់​គាត់​ពីក្រោយ​ខ្នង​ជាប់​នៅ​ក្រោយខ្នង​ជិត​លិច​មួយ​ដាវ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ជនសង្ស័យ​ខាងលើ​បាន​វាយតប់​មក​លើ​ជន​រង​គ្រោះ​ថែម​ទៀត​ផង ហើយ​បន្ទាប់​មក​ជនសង្ស័យ​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បើ​តាម​សម្ដី​របស់​ប្រពន្ធ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​គាត់​សង្ស័យ​ថា ជា​រឿង​គំនុំ​រវាង​ប្ដី​របស់​គាត់ និង​ម្ចាស់​ដី​ដែល​បាន​ទិញ​ហើយ​កំពុង​តែ​រស់នៅ​លើ​ដី​នោះ​បច្ចុប្បន្ន គាត់​បាន​រៀបរាប់ ថា កាលពី​ឆ្នាំ​២០០៥​ជន​រង​គ្រោះ និង​ប្រពន្ធ​គាត់​បាន​ទិញ​ដី​របស់​ឪពុក​ជនសង្ស័យ​នោះ​ក្នុង​តម្លៃ​៦​លាន​រៀល ហើយ​ដី​នោះ​មាន​ទំហំ​ទទឹង​២៥​ម៉ែត្រ បណ្ដោយ​៧៥​មែ​ត្រ ហើយ​មានផ្ទះ​ឈើ​មួយ​ខ្នង​នៅ​លើ​ដី​នោះ​ផង​ដែរ រហូត​ដល់​ឆ្នាំ​២០១០​ម្ចាស់​ដី​ដែល​ជា​ឪពុក​ជនសង្ស័យ​នោះ​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់គុក​ដោយសារ​រូប​គាត់​ចាប់រំលោភ​ក្មេង​ស្រី​មិន​គ្រប់ទឹក​ម្នាក់​ក្នុងភូមិ​បាន​សំរេច ពេល​ឪពុក​ជនសង្ស័យ​ចេញពី​គុក​វិញ​ក៏​បាន​ចោទប្រកាន់ និង​ខឹងសម្បា​ជាមួយ​ជន​រង​គ្រោះ​កាលពី​ជន​រង​គ្រោះ​មិន​ទាន់​ចូល​និវត្តន៍ ហើយ​ឪពុក​ជនសង្ស័យ​ធ្លាប់​បាន​ប្ដឹង​តុលារ​ចោទប្រកាន់​ទៅ​ជន​រង​គ្រោះ​ថា ទិញ​ដី​មិន​ទាន់​ឱ្យ​លុយ​គ្រប់​តែ​ប្ដឹង​មិន​ឈ្នះ​ដោយសារ​តែ​គ្រួសារ​ជន​រង​គ្រោះ​មាន​ឯកសារ​បញ្ជាក់​ពី​ការ​ទិញ​លក់​ដី​នោះ​ត្រឹមត្រូវ តែ​ឪពុក​ជនសង្ស័យ​នៅ​តែ​មិន​អស់ចិត្ត​ហើយ​នៅ​តែ​តាម​រករឿង​ជន​រង​គ្រោះ​រហូត​ថែម​ទាំង​ធ្លាប់​ជេរ​ប្រមាថ​ជន​រង​គ្រោះ​តាំង​តែ​ពី​គាត់​នៅ​កាន់​តំណែង​ជា​នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ពោធិ៍​ព្រឹក​រហូត​ដល់​គាត់​ចូល​និវត្តន៍​បាន​៥​ខែ​ក៏​គាត់​នៅ​តែ​ចោទប្រកាន់​ថា រូប​គាត់​ត្រូវ​គេ​ចាប់​ដាក់គុក​គឺ​ដោយសារ​តែ​ជន​រង​គ្រោះជា​អ្នក​ប្រព្រឹត្ត​ឡើង​ទាំងអស់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រពន្ធ​របស់​ខ្លួន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុ​សះ​មះ​ដើម្បី​ធ្វើការ​វះកាត់​យក​ដាវ​ដែល​ជាប់​ខ្នង​ជន​រង​គ្រោះ​នោះ​ចេញ​ឱ្យទាន់​ពេលវេលា ចំណែកឯ​ជនសង្ស័យ​ត្រូវ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ៕