ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-NASA​បង្ហាញ​រូបថត​នៅ​ជិត​ផ្កាយ​ព្រះ​សៅរ៍
ផ្កាយ​ព្រះ​សៅរ៍​ស្ថិត​ក្នុង​រយៈ​ចម្ងាយ​ជិត​ដែល​មិន​ធ្លាប់​មាន​ជា​រូបថត​របស់​យាន​«Cassini»​ប្រតិបត្តិការ​លើ​លំហ​អវកាស ចាក​ចេញពី​ផែនដី កាលពី​ជិត​២០​ឆ្នាំ​មុន ។

១-NASA​បង្ហាញ​រូបថត​នៅ​ជិត​ផ្កាយ​ព្រះ​សៅរ៍
ផ្កាយ​ព្រះ​សៅរ៍​ស្ថិត​ក្នុង​រយៈ​ចម្ងាយ​ជិត​ដែល​មិន​ធ្លាប់​មាន​ជា​រូបថត​របស់​យាន​«Cassini»​ប្រតិបត្តិការ​លើ​លំហ​អវកាស ចាក​ចេញពី​ផែនដី កាលពី​ជិត​២០​ឆ្នាំ​មុន ។

២-​ប៉ូលិស​អង់គ្លេស​ចាប់​បុរស​កាន់​អាវុធ​នៅ​ក្បែរ​សភា
សារព័ត៌មាន​ក្រុង​ឡុ​ង​ដ៍ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ​កាន់​អាវុធ​នៅ​ក្បែរ​សភា​ក្រុង​ឡុ​ង​ដ៍​កាលពី​ថ្ងៃ​ទី​២៧ មេ​សា ២០១៧ ប៉ុន្តែ​មិន​បាន​បង្ក​ឱ្យ​ភាគី​ណាមួយ​រង​របួស​ទេ ។

៣-​ដើម​ប្រទាល​ស្លឹក​រាង​ដូច​ត្រី​ដូ​ហ្វាំ​ង
ដើម​ប្រទាល​ចម្លែក​ដែល​ស្លឹក​របស់​វា​មាន​រូបរាង​ដូច​ត្រី​ដូ​ហ្វាំ​ង​កំពុង​ពេញ​និយម​ពី​ជនជាតិ​ជប៉ុន​ក្នុង​ពេល​បច្ចុប្បន្ន ។

៤-​ក្មេង​អាយុ​២​ឆ្នាំ​ត្រូវ​រថយន្ត​បុក
ជា​រឿង​ចម្លែក​មួយ​ចំពោះ​ហេតុការណ៍​ដែល​ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់ រត់​កាត់​ផ្លូវ​នៅ​ក្នុង​ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន ត្រូវ​រថយន្ត​បុក​ដួល ប៉ុន្តែ​រង​របួស​តិចតួច ។

៥-​ប្រធានាធិបតី​អា​មេ​រិ​ក​ទារ​ថ្លៃ​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ពី​កូរ៉េ​ខាងត្បូង
លោក​ដូ​ណា​ល់ ត្រាំ​បញ្ជាក់​ថា អា​មេ​រិ​ក​ចាញ់​ប្រៀប​កូរ៉េ​ខាងត្បូង និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បង់ថ្លៃ​ភ្ជាប់​ប្រព័ន្ធ​ការពារ​អាវុធ​មី​ស៊ី​ល​(THAAD)​តម្លៃ​១០០០​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​២៨ មេ​សា ២០១៧ ប៉ុន្តែ​បច្ចុប្បន្ន​បាន​លុប​ចោល​វិញ ។

៦-​សិស្ស​៣០០​នាក់​សរសេរ​អក្សរ​ដោយ​ដៃ​ទាំង​២​ព្រម​គ្នា
សាលា​មួយ​នៅ​រដ្ឋ​ម៉ា​ថា​យ៉ា ប្រទេស​ឥណ្ឌា​មាន​សិស្ស​៣០០​នាក់​អាច​សរសេរ​អក្សរ​ដោយ​ដៃ​ទាំង​២​ព្រម​គ្នា ក្នុង​ពេល​តែ​មួយ និង​ជា​រឿង​កម្រ​កើត​មាននៅ​លើ​ពិភពលោក ។

៧-​បាក់​ដី​នៅ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ស្លាប់​២៤​នាក់
ដី​មួយ​ផ្នែក​ក្នុងភូមិ​មួយ​របស់​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន បាន​បាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ២០១៧ បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​២៤​នាក់ ក្នុង​នោះ​មាន​កុមារ​៩​នាក់ រួម​ទាំង​ខូចខាត​យ៉ាង​សន្ធឹកសន្ធាប់ ។

៨-​រថភ្លើង​មួយ​ខ្សែ​ដំបូង​ពី​អង់គ្លេស​ទៅ​ដល់​ចិន
រថភ្លើង​មួយ​ខ្សែ​ដឹក​ទំនិញ​ពី​អង់គ្លេស​ទៅ​ដល់​គោលដៅ​ភាគ​ខាងកើត​ប្រទេស​ចិន ដោយ​ចំណាយពេល​ធ្វើ​ដំណើរ​ចំនួន​២០​ថ្ងៃ និង​ជា​សករាជ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំង​២ ។

៩-​អេ​ត្យូ​ពី​ជួប​គ្រោះថ្នាក់​រាំង​ស្ងួត
ពលរដ្ឋ​ជា​ច្រើន​លាន​នាក់​ទទួល​ការ​ជួ​យស​ង្គ្រោះលើ​ផ្នែក​ម្ហូបអាហារ​នៅ​ភូមិភាគ​ជា​ច្រើន​នៃ​ប្រទេស​អេ​ត្យូ​ពីព្រោះ​ជួប​គ្រោះ​រាំង​ស្ងួត ។

១០-​ហុង​គ្រីប​ង្កើ​ត​របង​រារាំង​ជនភៀសខ្លួន​ជួរ​ទី​២
ជា​មោទនភាព​មួយ​របស់​ហុង​គ្រី​ដែល​បង្កើត​របង​ការពារ​ជនភៀសខ្លួន​ជួរ​ទី​២​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​បណ្តោយ​ប្រវែង​១៥៥​គីឡូម៉ែត្រ​ជាប់​ព្រំប្រទល់​ប្រទេស​ស៊ែ​ប៊ី ៕