ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់ មនុស្ស​និងសត្វ ​ចំណាយរយៈពេលប៉ុន្មាន​ក្នុងការបត់ជើង​​ម្តងៗ?

6 ឆ្នាំ មុន

តាម​ប្រភព​​ពី Metro ​ឱ្យ​ដឹង​ថា ជា​ទូទៅ​គ្រប់​សត្វ​ដែលចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ទាំងអស់ ត្រូវ​ចំណាយពេល​ត្រឹមតែ​​១២​វិនាទី​​ក្នុង​ការ​​បត់ជើងធំឱ្យ​រួចរាល់ ដោយ​មិន​គិត​ពី​ទំហំ​របស់​សត្វ​ទាំងនោះ​ឡើយ​ ។ នេះ​មាន​ន័យ​ថា ទោះបីជា​សត្វ​ដំរី ​មានខ្លួន​ធំ ​និង​លាមក​មហាសាល​​ក៏​ដោយ ក៏​វា​ចំណាយពេល​បន្ទោ​របង់ឱ្យ​រួចរាល់ ដូច​ទៅ​នឹង​សត្វ​កណ្តុរ​ខ្លួន​តូច​ដែរ​ ។

តាម​ប្រភព​​ពី Metro ​ឱ្យ​ដឹង​ថា ជា​ទូទៅ​គ្រប់​សត្វ​ដែលចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ទាំងអស់ ត្រូវ​ចំណាយពេល​ត្រឹមតែ​​១២​វិនាទី​​ក្នុង​ការ​​​បត់ជើងធំឱ្យ​រួចរាល់ ដោយ​មិន​គិត​ពី​ទំហំ​របស់​សត្វ​ទាំងនោះ​ឡើយ​ ។ នេះ​មាន​ន័យ​ថា ទោះបីជា​សត្វ​ដំរី ​មានខ្លួន​ធំ ​និង​លាមក​មហាសាល​​ក៏​ដោយ ក៏​វា​ចំណាយពេល​បន្ទោ​របង់ឱ្យ​រួចរាល់ ដូច​ទៅ​នឹង​សត្វ​កណ្តុរ​ខ្លួន​តូច​ដែរ​ ។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ បាន​យក​ទៅ​វិភាគ​លើ​មនុស្ស ​។ មនុស្ស​យើង​ក៏​ដូច​សត្វ​ទាំងនោះ​ដែរ​ បើ​តាម​ធម្មជាតិ គឺ​១២​វិនាទី​ ជា​ការ​គ្រប់​គ្រាន់​។ មិនមែន​នៅ​អង្គុយ​បន្ទោ​របង់​យូរ ខណៈ​ពេល​ដៃ​កំពុង​លេង​ហ្គេ​ម​ទូរស័ព្ទ​ទេ ​។

ប្រធាន​ដឹកនាំ​ការ​ស្រាវជ្រាវ លោក Patricia Yang បាន​និយាយ​ថា «ប្រសិនបើ​អ្នក​ចំណាយពេល​យូរ​ជាង​នេះ ​ក្នុង​ការ​បត់ជើង​ឲ្យ​រួចរាល់ អ្នក​ប្រហែលជា​ត្រូវ​ទៅ​ទទួល​ការ​ពិនិត្យ​សុខភាព​ហើយ ​។ នេះ​មិន​រាប់​បញ្ចូល​ទាំង​ការ​អង្គុយ​តំអក់​អាន​កាសែត​ ក្នុង​បង្គន់​ឡើយ​» ។ អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​អង្កេត​ទៅ​លើ​សត្វ​ដំរី សត្វ​ខ្លាឃ្មុំ​ផេ​ន​ដា ជ្រូកព្រៃ និង​សត្វ​ឆ្កែ ដែល​ពួក​គេ​មិន​មាន​ភាព​ខុស​គ្នា​ឡើយ ក្នុង​ការ​ចំណាយពេល​បញ្ចេញ​លាមក​មក​ក្រៅ​។

លើស​ពី​នេះ​ទៅ​​ទៀត ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កាលណា​សត្វ​កាន់តែ​ធំ ចុង​ពោះវៀន​វា​កាន់តែ​ធំ និងកម្រាស់​ក៏​កាន់តែ​ក្រាស់​។ នេះ​មាន​ន័យ​ថា លាមក​ហូរ​មក​ក្នុង​ល្បឿន​លឿន​ ទៅ​តាម​ហ្នឹង​ដែរ​ ។ លោក Yang ប្រាប់​ទៀត​ថា ធម្មជាតិ​នៃ​ការ​ជុះ​លឿន​ គឺ​មក​ពី​សត្វ​ទាំងនោះ ​ត្រូវ​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ​របស់​សត្រូវ ព្រោះថា​ លាមក​របស់​ពួក​វា​ភាយ​ក្លិន​ទាក់​សត្វ​សាហាវ​ឲ្យ​មក​ស៊ី (​ស៊ី​សាច់ មិនមែន​មក​ស៊ី​​ចេញពី​ពោះវៀនធំ​ទេ ។