ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ចុះ ផឹក​ឡើង ! ​ទាស់សម្តី​គ្នា​ផ្អើល​ទាំង​យប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេការ​សំណង់​ម្នាក់​ត្រូវ​បាន​ជន​បង្ក​៣​នាក់​ដែល​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​គ្នា​

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេការ​សំណង់​ម្នាក់​ត្រូវ​បាន​ជន​បង្ក​៣​នាក់​ដែល​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​គ្នា​ស្ទាក់​កាប់​៣​កាំបិត​នៅ​មុខ​បន្ទប់​បណ្តាល​ឱ្យ​រង​របួសធ្ងន់   បង្ក​ឱ្យ​មានកា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​រង​របួសធ្ងន់​មានឈ្មោះ  ណែម  ឌៀ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​បៀកថ្នាំ ស្នាក់​ភូមិ​ចោម​ចៅសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ឃុំ​សំរោង ស្រុក​ត្រាំ​ង​កក់ ខេត្តតាកែវ ។ ចំណែក​ជន​បង្ក​ឈ្មោះ គង់ គី​ម ហៅ​តា​វែង ភេទ​ប្រុស មានស្រុក កំណើត​នៅ​ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភព​ព័ត៌មាន​ពី​មិត្តភក្តិ​ជន​រង​គ្រោះ​ឈ្មោះ មួន ជ្រង អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​បៀកថ្នាំ​ស្នាក់​នៅ​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ភូមិកំណើត​នៅ​ជាមួយ​គ្នា​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ទៅ​លេង​មិត្តភក្តិ​ខ្លួន​នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​បាន​បបួល​គ្នា​ទិញ​ទឹកត្នោតជូរ​ផឹក​ដោយ​ចាក់​បាស់​រាំ​លេង​ដោយ​មាន​គ្នា​៦​នាក់ មាន​អ្នក​រាំ​៣​នាក់ និង​៣​នាក់​ទៀត​អង្គុយ​ផឹក​ស្រប​ពេល​នោះ​ស្រាប់តែ​មាន​ជន​បង្ក​ម្នាក់​ឈ្មោះ គង់ គី​ម បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​ជិះ​ម្នាក់ឯង​មាន​សៀតកាំបិត​បុ័ងតោ​នឹង​ចង្កេះ​បាន​ជិះ​ម៉ូតូ​រក​បុក ពួក​គេ​ធ្វើ​ឲ្យ​ភាគី​រង​គ្រោះ​បាន​និយាយ​ថា ម៉េច​បាន​ជិះ​ម៉ូតូ​ទៅ​រក​បុក​ពួក​គេ​បែប​នេះ ជន​បង្ក​បាន​ឆ្លើយ​ថា ម៉េច​ពួក​ឯង​ចង់​ចូល​គុក ប្រយ័ត្ន​អញ​យក​កាំភ្លើង​មក​បាញ់ ភាគី​ខាង​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ឯង​ខ្លាំង​យក​មក ប៉ុន្តែ​ភ្លាម​ៗ​នោះ​ក៏​បាន​សម្របសម្រួល​គ្នា​ស្ងាត់​ទៅ​វិញ ចំណែក​ភាគី​បង្ក​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។ 

ក្រោយមក​រូបគេ​ផឹក​ទឹកត្នោតជូរ​អស់​៣​លី​ត្រ​ហើយ​រូបគេ និង​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ទិញ​ទឹកត្នោត​៥​លី​ត្រ​ទៀត ខណៈ​មក​ពី​ទិញ​ទឹកត្នោតជូរ​វិញ​មក​ដល់​ច្រកចូល​ជិត​បន្ទប់​ជន​រង​គ្រោះ បានឃើញ​ជន​បង្ក​មាន​គ្នា​៣​នាក់ ហើយ​គាត់​បាន​និយាយ​ថា «​សុំ​ទោស​បង​» ហើយ​ជិះ​ម៉ូតូ​ទៅ​យក​ទឹកត្នោតជូរ​យក​ទៅ​ទុក​រួច​ហើយ​ក៏​ដើរទៅ​រក​ជន​បង្ក​ដែល​កំពង់​តែ​ចុច​ទូរស័ព្ទ លុះ​ដើរ​មក​​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជន​បង្ក​ទាញ​ដាវ​សាំ​ម៉ូ​រៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​ដាវ​របួសធ្ងន់​៣​កន្លែង ចំហៀង​មុខ​ខាងឆ្វេង​ក្បាល និង​ដៃ​ធ្ងន់ធ្ងរ​នៅ​សល់​ដង្ហើមចង្រិត​ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេ​ទ​ឯកជន​នៅ​ជិត​កន្លែង​កើត​ហេតុតែ​ដោយ​ពេទ្យ​ឯកជន​ពុំ​ហាន​មើល​បាន​បញ្ជូន​បន្ត​ទៅ​ពេទ្យ​កាល់​ម៉ែ​ត ៕