ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Newcastle​លើក​ពាន​អង់គ្លេស​ឆេ​ម​ពាន​ស៊ី​ប​លើក​ទី​4

6 ឆ្នាំ មុន

ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​អង់គ្លេស​ឆេ​មពាន​ស៊ី​ប បញ្ចប់​រដូវ​កាល នា​ថ្ងៃអាទិត្យ​ទី​៧ ឧសភា កន្លង​ទៅ​នេះ ក្រុម Newcastle បាន​យកឈ្នះ​ក្រុម Barnsley៣-០ ខណៈ​Brighton

ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​អង់គ្លេស​ឆេ​មពាន​ស៊ី​ប បញ្ចប់​រដូវ​កាល នា​ថ្ងៃអាទិត្យ​ទី​៧ ឧសភា កន្លង​ទៅ​នេះ ក្រុម Newcastle បាន​យកឈ្នះ​ក្រុម Barnsley៣-០ ខណៈ​Brighton ដែល​ជា​ក្រុម​ប្រជែង​លើក​ពាន​មិន​បាន​ឈ្នះ​Aston Villa ដែល​ជា​គូប្រកួត​របស់​ខ្លួន​នោះ​ទេ ពោល​គឺ​ស្មើ​១-១​ដោយ​បញ្ចប់​ការ​ប្រកួត Newcastle មាន​៩៤​ពិន្ទុ រីឯ Brighton មាន​៩៣​ពិន្ទុ ។

ចំពោះ​ជ័យជម្នះ​នេះ Newcastle បាន​គ្រង​តំណែង​ជា​ម្ចាស់​ពាន​ក្នុង​ក្របខ័ណ្ឌ​អង់គ្លេស​ឆេ​ម​ពាន​ស៊ី​ប​លើក​ជាទី​៤​ផង​ដែរ ចាប់តាំងពី​ឆ្នាំ ១៩៦៥, ១៩៩៣, ២០១០ និង​ឆ្នាំ​២០១៧​នេះ ។ជាមួយ​គ្នា​នេះ​ដែរ ក្រុម Newcastle ដែល​មាន​លោក Rafael Benitez ជា​គ្រូបង្វឹក ត្រូវ​បាន​ឡើង​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ​វិញ​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​បាត់បង់​ឱកាស​កាលពី​ឆ្នាំ​២០១៦ ៕