ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សិស្ស​ក្រឡាប់​​ស្លា.ប់​32​នាក់

6 ឆ្នាំ មុន

នាយក​សាលា​រាយការណ៍​ថា កុមារ​យ៉ាងតិច​២៩​នាក់​ស្លា.ប់​ក្នុង​គ្រោះថ្នាក់​រថយន្ត​បឺស​ដឹក​សិស្ស​មួយ​កាលពី​ថ្ងៃ​ទី​៦ ឧសភា នៅ​ភាគ​ខាងជើង​តង់​ហ្សា​នី ។ គ្រូ​២​នាក់ និង​អ្នក​បើក​ក៏​ត្រូវ​ស្លា.ប់​ដែរ ។

នាយក​សាលា លោក

នាយក​សាលា​រាយការណ៍​ថា កុមារ​យ៉ាងតិច​២៩​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ត​បឺស​ដឹក​សិស្ស​មួយ​កាលពី​ថ្ងៃ​ទី​៦ ឧសភា នៅ​ភាគ​ខាងជើង​តង់​ហ្សា​នី ។ គ្រូ​២​នាក់ និង​អ្នក​បើក​ក៏​ត្រូវ​ស្លាប់​ដែរ ។

នាយក​សាលា លោក ARUSHA LUCKY VINCENT D’ARUSHA ថ្លែង​ថា យើង​បាត់បង់​សិស្សសាលា​២៩​នាក់ បុគ្គលិក​សាលា​២​នាក់ ហើយ​អ្នកបើកបរ​ក៏​ស្លាប់​ដែរ ។ ក្មេង​ប្រុស​១២​នាក់ និង​ក្មេង​ស្រី​១៧​នាក់​ស្លាប់ ។ លោក​ថា នេះ​ជាម​ហា​សោកនាដកម្ម​មួយ ។ រថយន្ត​បឺស​នេះ​បាន​ក្រឡាប់​ធ្លាក់​ទៅ​មាត់​ស្ទឹង MARERA ក្នុងស្រុក KARATU ។ សិស្សសាលា​ដែល​រង​គ្រោះ​មាន​អាយុ​ពី​១២​ទៅ​១៤​ឆ្នាំ ។ ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ប្រឡង​ដើម្បី​ចូល​រៀន​នៅ​សាលា​មធ្យមសិក្សា ។

ប្រធានាធិបតី​តង់​ហ្សា​នី លោក JOHN MAGUFULI បាន​សម្តែង​ការ​ចូលរួម​មរណទុក្ខ​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ​តាម​រយៈ​សេចក្តី​ប្រកាស​មួយ ។ លោក​ថា គ្រោះថ្នាក់​នេះ​បាន​បំផ្លាញ​ក្តី​ស្រមៃ​របស់​កុមារ​ទាំងនោះ ដែល​រៀបចំ​ខ្លួន​បម្រើ​ជាតិ ។ នេះ​ជា​ការ​ឈឺចាប់​យ៉ាង​ធំធេង​មួយ​សម្រាប់​គ្រួសារ និង​ប្រជាជាតិ​ទាំងមូល ៕