ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួញ​ឈើ​នៅ​តែ​មាន​ដដែល​ឆ្ពោះទៅ​វៀតណាម

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ឈើ​អារ​លេខ​១​ប្រភេទ​ឈើ​សុ​ក្រំ និង​ឈើ​អារ​លេខ​២​ប្រភេទ​ឈើ​ឈ្លីក មានមុខ​កាត់​ធំ​ៗ​ចំនួន​ជាង​១០០​កំណាត់​

ខេត្តក្រចេះ ៖ ឈើ​អារ​លេខ​១​ប្រភេទ​ឈើ​សុ​ក្រំ និង​ឈើ​អារ​លេខ​២​ប្រភេទ​ឈើ​ឈ្លីក មានមុខ​កាត់​ធំ​ៗ​ចំនួន​ជាង​១០០​កំណាត់​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ដែល​ឈ្មួញ​ដឹក​យក​មក​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវ​មេព្រៃ​ក្រចេះ​ចាប់​រឹបអូស​យក​ទាំងស្រុង ។

ក្រុម​មន្ត្រី​បាន​និ​យា​យា​ថា បន្ទាប់​ពី​មានការ​ចុះ​ស្រាវ​ជ្រា​រុករក​ឃើញ​ឈើ​ល្មើសច្បាប់ ជា​ច្រើន​រយ​កំណាត់​ទាំងនេះ​ក្រុម​សា្ថ​ប័ន​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​បាន​សម្រេច​ចាប់​រឹបអូស​យក​ឈើ​ទាំង​អស់នេះ​កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៧ និង​បាន​នាំ​មក​រក្សា​ទុក​សម្រាប់​ចាត់​ចាត់វិធានការ​។ មិន​ទាន់​មាន​សេចក្តី​រាយ​ការ​ណ៏​ណាមួយ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ឈើ​ល្មើសច្បាប់​ដែល​សមត្ថកិច្ច​បាន​ចាប់​រឹបអូស​ទាំងនេះ​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ណា​នោះ​ទេ ដោយ​គ្រាន់តែ​ឈើ​ទាំងនេះ​គឺ​ឈ្មួញ​បាន​ទុកជា​ច្រើន​គំនរ​ផ្សេង​ៗ​គ្នា និង​យក​មក​លាក់​ក្នុង​ព្រៃ​ជា​ច្រើន​កន្លែង ។ 

ប្រភព​បាន​បញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​របស់​ក្រុម​ឈ្មួញ​នៅ​ខេត្តក្រចេះ​គឺ​បាន​កំរើក​ឡើង​វិញ ហើយ​ការ​លួច​ដឹក​ជញ្ជូន​របស់​ពួក​ឈ្មួញ​ទាំងនោះ​គឺ​ច្រើន​ធ្វើ​ឡើង​នៅ​ពេល​យប់​តាម​រថយន្ត​យី​ឌុ​ប​ធំ​ៗ​នាំ​ឆ្ពោះទៅ​ស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ និង​បន្ត​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ៕