ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​ខុស​ប្រក្រតី​នៃ​ទ្វារមាស​ស្ត្រី (18+)

6 ឆ្នាំ មុន

សុខភាព​ទ្វារមាស​គឺ​មាន​សារសំខាន់​ដូច​សុខភាព​នៃ​សរីរាង្គ​ផ្សេង​ទៀត​នៅ​ក្នុង​រាង​កាយ ។ សុខភាព​ទ្វារមាស គឺ​មាន​សារសំខាន់ ជា​ពិសេស​សម្រាប់​ប្រយោជន៍​ទូទៅ​របស់​ស្ត្រី ។ ទ្វារមាស​ដែល​មាន​សុខភាព​ល្អ​អាច​កម្ចាត់​បាក់តេរី និង

សុខភាព​ទ្វារមាស​គឺ​មាន​សារសំខាន់​ដូច​សុខភាព​នៃ​សរីរាង្គ​ផ្សេង​ទៀត​នៅ​ក្នុង​រាង​កាយ ។ សុខភាព​ទ្វារមាស គឺ​មាន​សារសំខាន់ ជា​ពិសេស​សម្រាប់​ប្រយោជន៍​ទូទៅ​របស់​ស្ត្រី ។ ទ្វារមាស​ដែល​មាន​សុខភាព​ល្អ​អាច​កម្ចាត់​បាក់តេរី និង​កោសិកា​ដែល​ស្លាប់​បាន ។ ប៉ុន្តែ​បើ​ទ្វារមាស​មាន​សុខភាព​មិនល្អ​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ និង​ការ​មានកូន ។ ការ​មិន​ខ្វល់ខ្វាយ​ចំពោះ​សុខភាព​ទ្វារមាស​យូរ​អាច​នាំ​ឱ្យ​ឆ្លង​មេរោគ​ផ្សិត​ដូច​ជា​កើតរោគ​ផ្សិត​លើ​ប្រដាប់បន្តពូជ ។ នៅ​ក្នុង​អត្ថបទ​នេះ​យើង​បាន​បង្ហាញ​ពី​រោគ​សញ្ញា​ខុស​ប្រក្រតី​នៃ​ទ្វារមាស ។ ដូច្នេះ​សូម​អាន​បន្ត​ដើម្បី​ដឹង​ពី​រោគ​សញ្ញា​ទាំងនេះ​។

១-​ភាព​ស្ងួត
រោគ​សញ្ញា​ចម្បង​ដំបូង​នៃ​ទ្វារមាស​មាន​សុខភាព​មិនល្អ​គឺ​ភាព​ស្ងួត​។ មូលហេតុ​ទូទៅ​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​ភាព​ស្ងួត​រួម​មានការ​ថប់​អារម្មណ៍ ការ​ប្រើប្រាស់​ថ្នាំ ការ​ប្រែប្រួល​អ័​៊​រ​ម៉ូ​ន និង​ការ​រលាក​។

២-​រលាក និង​រមាស់
ការ​រលាក និង​រមាស់ ភ្លាម​ៗ​អាច​ជា​រោគ​សញ្ញា​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ក្នុង​ទ្វារមាស​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​សូ​ម្បី​តែ​សុខភាព​ផ្លូវភេទ​។

៣-​ការ​ផ្លាស់​ប្តូរ​ពណ៌ និង​ការ​ចេញ​ជាតិ​រំអិល​ហួសហេតុ
ជាតិ​ទឹករំអិល​ពី​ទ្វារមាស​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា ប្រសិនបើ​វា​មាន​ពណ៌​ស និង​មិន​មាន​ក្លិន​អាក្រក់ ។ ប្រសិនបើ​ទឹករំអិល​របស់​អ្នកមាន​ពណ៌​ក្រហម ឬ​ត្នោត រួម​ជាមួយនឹង​ក្លិន​ដ៏​អាក្រក់​នៅ​ថ្ងៃ​ធម្មតា នោះ​ការ​ស្វែងរក​ជំនួយ​វេជ្ជសាស្ត្រ​គឺជា​ការ​ចាំបាច់​។

៤-​ការ​ហូរ​ឈាម​អំឡុង ឬ​ក្រោយ​ពេល​រួម​ភេទ​រួច
វា​គឺជា​បញ្ហា​ធ្ងន់ និង​តម្រូវ​ឱ្យ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់​។ វា​អាច​បង្ហាញ​ពី​ការ​រហែក​ទ្វារមាស ការ​ឆ្លង​មេរោគ ភាព​ស្ងួត ឬ​ជំងឺ​កាមរោគ​។ វា​គឺជា​រោគ​សញ្ញា​ខុស​ប្រក្រតី​ចម្បង​នៃ​ទ្វារមាស ។

៥-​ទឹករំអិល​មាន​ក្លិន​មិនល្អ
ទឹករំអិល​ដែល​មាន​ក្លិន​ខ្លាំង​អាច​ជា​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ។ បាក់តេរី​បង្ក​គ្រោះថ្នាក់​ដែល​មាន​ចំនួន​ច្រើន​លើសលុប​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ក្នុង​ទ្វារមាស ៕