ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ! អាវទ្រនាប់រកជំងឺមហារីក​សុដន់

6 ឆ្នាំ មុន

ម៉ិ​ក​ស៊ិ​ក ​៖ ​ប្រភព​​ពី Metro ​ឱ្យ​​ដឹង​ថា និស្សិត​អាយុ​១៨​ឆ្នាំ​ម្នាក់ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ច្នៃ​អាវទ្រនាប់​ពិសេស ដែល​អាច​តាម​ដាន​រក​មើលជំងឺ​​មហារីក​​សុដន់ នៅ​ពេល​ស្ត្រី​​បាន​ពាក់​វា​ ។ និស្សិតរូបនោះឈ្មោះ Julian Rios Cantu បាន​ប្រាប់​​ថា លោក​មានគំនិត​បង្កើត​វា​​ឡើង ដោយសារ​តែ​ម្តាយ​របស់​លោក​ កាត់​សុដន់​ម្ខាង​ចោល ក្រោយ​ពេល​មាន​ជំងឺ​មហារីក​សុដន់​។

ការ​​ច្នៃ​អាវទ្រនាប់​ពិសេស​នេះឡើង ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​​ក្នុង​កម្មវិធី Global Student Entrepreneur Awards។អាវទ្រនាប់​នេះ​ មានឈ្មោះ​ថា EVA ដែល​វា​ត្រូវ​បាន​ច្នៃ​បង្កើត​ឡើង ​ដោយ​មានការ​សហ​ការ​​រវាង Julian និង មិត្ត​ភក្តិ៣​នាក់​ទៀត តាម​​រយៈ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​​របស់​លោក​យីហោ Higia Technologies ជាមួយនឹង​គោលបំណង​សម្រាប់​ឲ្យ​ស្ត្រី​ដែល​មាន​សេ​នេ​ទិ​ក​មហារីក​ប្រើប្រាស់​។

វា​បំពាក់​មក​ជាមួយនឹង​គ្រាប់​សេន​ស័​រ​ជីវសាស្ត្រ​២០០​គ្រាប់ ដែល​អាច​តាមដាន​លើ​ផ្ទៃ​សុដន់​ទៅ​លើ ការ​ប្រែប្រួល​នូវ​សីតុណ្ហភាព ទម្ងន់ និង​ទ្រង់ទ្រាយ​។ នៅ​ក្នុង​ករណី​ខ្លះ ការ​កើនឡើង​នូវ​កំ​ដៅ​លើ​សុដន់ មាន​ន័យ​ថា​ មានការ​កើនឡើង​នូវ​បរមាណ​ឈាម​មក​ចិញ្ចឹម​​នេះ​អាច​មក​ពី​ឈាម​នៅ​ត្រូវ​មក​បន្ថែម​សម្រាប់​ចិញ្ចឹម​ដុំ​មហារីក​។

លោក Julian ប្រាប់​មក Infobae ថា​ «​នៅ​ពេល​មាន​បម្រែបម្រួល​​នៅ​សុដន់ ឬ​មាន​ដុំ​មហារីក គឺ​មានការ​កើនឡើង​នូវ​សរសៃឈាម​មក​ចិញ្ចឹម​។ ការ​កើនឡើង​នូវ​បរិមាណ​ឈាម​រត់​មក​ចិញ្ចឹម ធ្វើ​ឲ្យ​កម្តៅ​កើនឡើង​។​ «ស្ត្រី​គ្រាន់តែ​ពាក់​វា​៦០​ ទៅ​៩០​នាទី ក្នុង​មួ​យ
ស​ប្តា​ហ៍​​តែ​ប៉ុណ្ណោះ ដើម្បី​ត្រួតពិនិត្យ​ជា​ប្រចាំ​។  គួរ​បញ្ជាក់​​ថា ក្រសួងសុខាភិបាល​ម៉ិ​ក​ស៊ិ​ក រក​ឃើញ​មនុស្ស​មាន​មហារីក​សុដន់​ម្នាក់ ក្នុង​​ពេល​៣០​នាទី​ ។ ពិតជា​សម្បូរ​ណាស់ ។