ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ធ្វើ​ពី​ធី​វាយ​កម្ទេច​ទូ​ហ្គេ​ម ចំនួន​៨២​គ្រឿង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទូ​ហ្គេ​ម​ចំនួន​៨២​គ្រឿង ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ធ្វើ​ពី​ធី​វាយ​កម្ទេច​ចោល​ដោយ​ប្រើ​គ្រឿងចក្រ កាលពី​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែឧសភា

រាជធានី​ភ្នំពេញ ៖ ទូ​ហ្គេ​ម​ចំនួន​៨២​គ្រឿង ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ធ្វើ​ពី​ធី​វាយ​កម្ទេច​ចោល​ដោយ​ប្រើ​គ្រឿងចក្រ កាលពី​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៧​។ ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​ខណ្ឌ​សែន​សុខ ដោយ​មានការ​អញ្ជើញ​ចូលរួម​វាយ​កម្ទេច​ដោយ​លោក ប៉ឹ​ល កុសល អភិបាល​ខណ្ឌ អធិការ មេបញ្ជាការ​កងរាជអាវុធហត្ថ និង​មានការ​ចូលរួម​ពី​ចៅសង្កាត់ មេ​ប៉ុស្តិ៍ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​យ៉ាងច្រើន​កុះករ​។ លោក ប៉ឹ​ល កុសល អភិបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ទូ​ហ្គេ​ម​ដែល​វាយ​កម្ទេច​ចោល​នៅ​ពេល​នេះ​មាន​ចំនួន​៨២​គ្រឿង ដែល​ក្នុង​នោះ​មាន​ទូ​ហ្គេ​ម បៀរ និង​ប្រណាំងសេះ​ចំនួន​៦៨​ទូ ចំណែក​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១៤​ទូ​ដែល​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ចុះ​បង្ក្រាប​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។

លោក​អភិបាល បាន​ឲ្យ​ដឹង​ថា ដើម្បី​នា​ធា​ឲ្យ​បាន​នូវ​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព គណៈ​បញ្ជាការ​ឯកភាព​នៅ​តាម​បណ្តាល​សង្កាត់​នីមួយ​ៗ​ត្រូវ​យកចិត្ត​ទុក ហើយ​ក្ដាប់​ឲ្យ​បាន​នូវ​ទីតាំង​បើក​ល្បែងស៊ីសង  រួច​ធ្វើ​លិខិត​ជូនដំណឹង​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ បើ​មិន​ស្តាប់​តាម​ការ​ណែនាំ​ត្រូវ​មាន​វិធានការ​រដ្ឋបាល​ចុះ​បង្ក្រាប ដើម្បី​យក​មក​កម្ទេច​ចោល​។ ការ​វាយ​កម្ទេច​ចោល​ទូ​ហ្គេ​ម​នោះ​ត្រូវ​បាន​គេ​រិះគន់​ផង​ដែរ​ថា  គឺ​វាយ​កម្ទេច​ចោល​តែ​សំបក​នោះ​ទេ គ្រឿងក្នុង និង​របស់​មាន​តម្លៃ ត្រូវ​បាន​គេ​យក​លក់​វិញ​អស់ហើយ​៕