ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សម្លេង​យំ​ស្រែក​យ៉ាង​ខ្លាំង​ក៏​នាំ​គ្នីគ្នា​ទៅ​ស្រាប់តែ​ឆោឡោ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​កើតរឿង​ជម្លោះ​រវាង​ប្តី​ប្រពន្ធ​តែ​បន្តិច​ប​ន្ទួ​ច​សោះ បាន​ដាច់​ចិត្ត​យក​ខ្សែ​នីឡុង​ចង​.​ក​ធ្វើ​អត្តឃា.ត​ចោល​ប្រពន្ធ​កូន ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​កើតរឿង​ជម្លោះ​រវាង​ប្តី​ប្រពន្ធ​តែ​បន្តិច​ប​ន្ទួ​ច​សោះ បាន​ដាច់​ចិត្ត​យក​ខ្សែ​នីឡុង​ចង​.​ក​ធ្វើ​អត្តឃាត​ចោល​ប្រពន្ធ​កូន ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ព្រះ​ចំបក់ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​។

ជន​រង​គ្រោះ​ឈ្មោះ ម៉ក វ៉ា​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ ឌិន សា​ម៉​ន អាយុ​៥០​ឆ្នាំ និង​កូនស្រី​១ រស់នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ​។

យោង​តាម​សម្តី​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ោងជាង​១​យប់ ថ្ងៃ​ទី​៤ ឧសភា ក្នុងភូមិ​មាន​ទឹកភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ក្រោយ​ពី​ទឹកភ្លៀង​រាំង​ទៅ​វិញ គេ​ក៏​ឮ​សម្លេង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​រៀង​ៗ​ខ្លួន​ពី​រឿង​ទឹក​លិច​ទីកន្លែង​ចិញ្ចឹម​កូន​ទា ហើយ​ប្រពន្ធ​ក៏​ដើរ​ចេញ​ទៅ​ជ្រក​ផ្ទះ​អ្នក​ជិត ព្រោះ​ខ្លាច​ប្តី​ប្រើ​ហិង្សា ។ ក្រោយ​ពី​ឈ្លោះ​គ្នា​អស់​ជិត​២​ម៉ោង​ក៏​ស្ងាត់​មាត់​ប្តី ឯ​ប្រពន្ធ​ចូល​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ឮ​សម្លេង​យំ​ស្រែក​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​អ្នក​ជិតខាង​ស្មានថា​ប្តី​វាយ ក៏​នាំ​គ្នីគ្នារ​ត់ទៅ​ជួយ ស្រាប់តែ​ឃើញ​បុរស​ជា​ប្តី​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ​។       

ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​នូវ​ព័ត៌មាន​រួច​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​ឃើញ​បុរស​រូប​នេះ​បាន​យក​ខ្សែ​ដែល​គេ​ចង​សត្វ​គោ​មក​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្នុង​ថ្ងៃ​កើតហេតុ​ដដែល​៕