ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សត់​អ្នកទេសចរ​ធ្វើ​ឱ្យ​អ្នករ​ត់ឡ​រី​ដាច់​បាយ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អ្នក​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​លើ​ផ្លូវដែក​តាម​ឡ​រី នៅ​ស្ថានីយ​រថភ្លើង​«​អូរ​ដំបង​» ស្រុក​សង្កែ «​ដាច់​បាយ​» ដោយសារ​គ្មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ព្រោះ​អ្នកទេសចរ​ថយ​ចុះ​ជាង​៧០% ក្នុង​រយៈពេល​

ខេត្តបាត់ដំបង ៖ អ្នក​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​លើ​ផ្លូវដែក​តាម​ឡ​រី នៅ​ស្ថានីយ​រថភ្លើង​«​អូរ​ដំបង​» ស្រុក​សង្កែ «​ដាច់​បាយ​» ដោយសារ​គ្មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ព្រោះ​អ្នកទេសចរ​ថយ​ចុះ​ជាង​៧០% ក្នុង​រយៈពេល​ប្រមាណ​ជិត​មួយ​ខែ​ចុង​ក្រោយ​នេះ ។ នេះ​បើ​តាម​មន្ត្រី​នគរបាល​ទេសចរណ៍ និង​អ្នក​រត់​ណូរី ដឹក​ភ្ញៀវ​ទស​ចរ​លើ​ផ្លូវដែក​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

អនុប្រធាន​ការិយាល័យ​នគរបាល​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​នូ សេង ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ដែល​និយម​ជិះ​ឡ​រី​កម្សាន្ត​លើ​ផ្លូវដែក​នៅ​ស្ថានីយ​រថភ្លើង បាន​ថយ​ចុះ​ប្រហែល​៧៥% ក្នុង​រយៈពេល​ប្រមាណ​ជិត​មួយ​ខែ​កន្លង​ទៅ​នេះ ។ មូលហេតុ​នៃ​ការ​ថយ​ចុះ​នេះ ដោយសារ​តែ​ដល់​ពេលវេលា​ដែល​ភ្ញៀវ​ទស​ចរ​ត្រូវ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ពួក​គេ​វិញ និង​ស្រប​ពេល​ដែល​ពួក​គេ​ត្រូវ​ចូល​ធ្វើ​ការងារ​ផង ។ ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​អ្នករ​ត់ឡ​រី ដែល​ប្រកប​មុខរប​នេះ​ជា​អាជីព ។

លោក​ហម វិត អាយុ​៥៨​ឆ្នាំ ជា​អ្នក​ដឹក​ភ្ញៀវ​ទស​ចរ​តាម​ណូរី រៀបរាប់​ថា គ្រប់​ឡ​រី​ទាំងអស់​ត្រូវ​ឈរជើង​គ្មាន​ភ្ញៀវ​ជិះ ។ «​ម្ចាស់​ឡ​រី​ទាំងអស់​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដោយសារ​តែ​ការ​ថយ​ចុះ​យ៉ាង​គំហុក​នៃ​ភ្ញៀវ​ទេសចរ ចាប់តាំងពី​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ ។

ជា​ទូទៅ​ក្នុង​រដូវ​កាលដែល​សំបូរ​ភ្ញៀវ​ទេសចរ​ពួក​ខ្ញុំ​អាច​រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់​៣​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​។ ប៉ុន្តែ​ចាប់តាំងពី​ចូល​ឆ្នាំ​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ អ្នក​ដឹក​ភ្ញៀវ​ទាំងអស់​ហាក់​បាត់​ចំណូល​ទាំងស្រុង​តែ​ម្ដង ។ សព្វថ្ងៃ​ភ្ញៀវ​ទេសចរ​មាន​តែ​ពេល​ព្រឹក​បន្តិចបន្តួច​ប៉ុណ្ណោះ លុះ​ពេល​រសៀល​ស្ងាត់​ដូច​ចោរលួច​សេះ ខុស​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​ដែល​សំបូរ​ភ្ញៀវ​ស្ទើរតែ​រក​ណូរី​ជិះ​មិន​បាន​»។

លោក​នូ សេង អនុប្រធាន​ការិយាល័យ​នគរបាល​ទេសចរណ៍​ថ្លែង​ថា «​សារសំខាន់​នៃ​ការ​ជិះ​ឡ​រី​នេះ​សម្រាប់​ភ្ញៀវ​ទស​ចរ​បរទេស គឺ​ពួក​គេ​មាន​ចំណាប់​អារ​ម្ម​ណ៏​បំផុត​ទៅ​លើ​ការ​«​ជិះ​កម្សាន្ត​លើ​ផ្លូវដែក ។ ភ្ញៀវ​ទស​ចរ​ទាំងនោះ​បាន​ហៅ​ឡ​រី​ថា រថភ្លើង​ឫស្សី​» ។

បើ​តាម​ការ​អះអាង​របស់​ជនបរទេស​ថា ពួក​គេ​មិន​ធ្លាប់​ឃើញ​«​រថភ្លើង​ឫស្សី​»​ទេ ហើយ​ពួក​គេ​នៅ​តែ​ចង់​ជិះ​កម្សាន្ត ។

ឡ​រី​ដែល​ដឹក​ភ្ញៀវ​កម្សាន្ត​លើ​ផ្លូវដែក នៅ​ស្ថានីយ​«​អូរ​ដំបង​»​បច្ចុប្បន្ន​មាន​ជាង​៣០​គ្រឿង ហើយ​ភ្ញៀវ​បរទេស​ច្រើន​ជាង​ភ្ញៀវ​ខ្មែរ ដែល​និយម​ជិះ​កម្សាន្ត ។ អំឡុង​ពេល​នេះ​ភ្ញៀវ​ទេសចរ​ថយ​ចុះ​ខ្លាំង ហើយ​អ្នក​ដឹក​ភ្ញៀវ​កំពុង​ប្រឈម​នឹង​ការ​បាត់ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ភ្ញៀវ​អាច​នឹង​កើនឡើង​វិញ​ចាប់ពី​ចុងខែ​កក្កដា​តទៅ ។

ផ្លូវដែក​ដែល​ភ្ញៀវ​ទស​ចរ​និយម​ជិះ​ណូរី​កម្សាន្ត​នេះ​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ ចេញពី​ស្ថានីយ​«​អូរ​ដំបង​»​ដល់​ស្ថានីយ​«​អូរ​ស្រឡៅ​» ក្នុងស្រុក​សង្កែ ។

មន្ត្រី​ទេសចរ និង​អ្នក​ដឹក​ភ្ញៀវ​កម្សាន្ត​បាន​និយាយ​ថា ភ្ញៀវ​ទស​ចរ​ភាគច្រើន​បង្ហាញ​ពី​ការ​ពេញចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ឡ​រី ព្រោះ​ជា​ការ​កម្សាន្ត​ដ៏​ចម្លែក​មួយ​ដែល​ពួក​គេ​មិន​ធ្លាប់​ជិះ ។ នេះ​ជា​ចំណុច​ពិសេស​របស់ «​រថភ្លើង​ឫស្សី​» ដែល​ភ្ញៀវ​បរទេស​មិន​ធ្លាប់​ឃើញ​មាននៅ​ក្នុង​ប្រទេស​ដទៃ​លើ​ពិភពលោក ៕