ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ធ្វើការ​នៅ​ពេល​យប់​ត្រូវ​ពួក​ទីទុយ​វាយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញពី​ធ្វើការ​សំណង់​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ជិះ​កាត់​ផ្លូវ​ស្ងាត់​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញពី​ធ្វើការ​សំណង់​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ជិះ​កាត់​ផ្លូវ​ស្ងាត់​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់​ប្រដាប់​ដោយ​អង្រែ និង​កាំបិត​បានរ​ត់ទៅ​ស្ទាក់​វាយ​និង​កាប់​ម៉ូតូ​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៧ ត្រង់ចំណុច​មុខ​ឃ្លាំង​សេះស ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សេះស ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។


ជន​រង​គ្រោះ​មានឈ្មោះ ឈឿ​ន ឆូ​យ ភេទ​ប្រុស អាយុ​៣៧ ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ប្រ​ភ​ព័​ព៌​ត​មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ទើបតែ​ចេញពី​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ហើយ​ខណៈ​គាត់​កំពុង​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-9156 បើក​តាម​ផ្លូវ​សេះស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​មាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់​បាន​ឈរ​នៅ​នឹង​ចិញ្ចើម​ផ្លូវ​ជុំ​គ្នា ពេល​នោះ​ជន​រង​គ្រោះ​សង្ស័យ​ថា មានរឿង​អី​កើតឡើង​ក៏​បាន​បន្ថយល្បឿន​បំណង់​ឈប់​ចង់​មើល ស្រាប់តែ​មាន​បក្សពួក​របស់​ពួកក្មេង​ស្ទាវ​ម្នាក់​រត់​មក​កាត់មុខ​ម៉ូតូ​ហើយ​បាន​យក​អង្រែ​បុក​គ្រឿង​មក​វាយ​ចង្កៀង​បំភ្លឺ​ផ្លូវ​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ផុង​ចូល​ក្នុង ហើយ​ស្រាប់តែ​មាន​ម្នាក់​ទៀត​បាន​យក​កាំបិត​មក​កាប់​កន្ទុយ​ម៉ូតូ​របស់​គាត់​ទើប​ធ្វើ​ឱ្យ​គាត់​ភ័យ​ពេក​ក៏​បាន​បន្ថែម​ល្បឿន​ម៉ូតូ​បើក​រត់គេច​ខ្លួន​បាន​ដោយ​សុវត្ថិភាព ។


បើ​តាម​ការ​បញ្ជាក់​របស់​ជន​រង​គ្រោះ​បាន​បន្ត​ថា ជា​រៀងរាល់ថ្ងៃ​ពេល​គាត់​ចេញពី​ធ្វើការ​មក​គាត់​តែងតែ​ឆ្លងកាត់​តាម​ផ្លូវ​មួយ​នេះ​តាំងពី​ដើម​មក​ហើយ​មិន​មាន​ឃើញ​ក្រុម​ក្មេង​ស្ទាវ​ទាំងនេះ​ឈរ​នោះ​ទេ តែ​ចម្លែក​ថ្ងៃនេះ​ស្រាប់តែ​មាន​ក្រុម​ក្មេង​ទាំងនេះ​មក​ឈរ​ហើយ​បាន​ដេញ​កាប់​បែប​នេះ​គួរ​ឱ្យ​តក់ស្លុត​ខ្លាំង​ណាស់​ហើយ​គាត់​បាន​សន្និដ្ឋាន​ថា ក្រុម​ក្មេង​ទាំងនេះ​សង្ស័យ​ជា​ក្រុម​ចោរ​ដែល​ចាំ​ពួនស្ទាក់​វាយ​ប្លន់​អ្នកដំណើរ​តាម​ដងផ្លូវ​ដែល​ធ្វើ​ដំណើរ​ពេល​យប់​ឆ្លងកាត់​កន្លែង​ស្ងាត់​ៗ​ដូច​ផ្លូវ​ខាងលើ​នេះ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​មេត្តា​ជួយ​ពង្រឹង​ការ​ល្បាត​ត្រង់​ចំណុច​ផ្លូវ​នេះ​ផង​ព្រោះ​រូប​គាត់​ប្រហែលជា​លែង​ជិះ​តាម​ផ្លូវ​នេះ​ទៀត​ហើយដោយ​សារ​តែ​ខ្លាច​ចោរប្លន់​ហើយ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​បាត់​ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ៕