ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អាយុ​១៤៦​ឆ្នាំ​ធ្លាប់​ថា​ចង់​ស្លា.ប់ ឥឡូវ​ដូច​បំណង​ហើយ

6 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី​៖ តាម​ប្រភព​ព័ត៌មាន Channel Newsasia បាន​ឲ្យ​ដឹង​ថា លោកតា​អាយុ​១៤៦​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​ចាស់​គេ​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ទទួលមរណភាព​ហើយ​។

ឥណ្ឌូ​នេ​ស៊ី​៖ តាម​ប្រភព​ព័ត៌មាន Channel Newsasia បាន​ឲ្យ​ដឹង​ថា លោកតា​អាយុ​១៤៦​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​ចាស់​គេ​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ទទួលមរណភាព​ហើយ​។

លោកតា Sodimejo ដែល​គេ​ហៅ​ថា Mbah Gotho មក​ពី​កោះ​ជ្វា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​៣០​ខែមេសា​កន្លង​មកនេះ បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ Sragen ពីរ​ថ្ងៃមុន​ថ្ងៃ​ស្លាប់​។

ខាង​ប៉ូ​លី​សបាន​ប្រាប់​ថា​៖ «​លោកតា​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​នឹង​មើលថែ​ទាំ តែ​លោកតា​ប្រកែក​ចង់​មក​ផ្ទះ​វិញ​»​។

មូលហេតុ​ដែល​គេ​ថា​លោកតា​មាន​អាយុ​១៤៦​ឆ្នាំ គឺ​មក​ពី​លោកតា​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​របស់​លោកតា ដែល​បង្ហាញ​ថា​បាន​កើត​នៅ​ខែធ្នូ ឆ្នាំ​១៨៧០​។ តាំងពី​ពេល​កើត​រហូត​ដល់​ពេល​ស្លាប់ លោកតា​មិន​ដែល​មាន​ជម្ងឺ​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។

អ្វី​ដែល​កាន់តែ​កំសត់​សម្រាប់​លោកតា គឺ​ប្រពន្ធ​ទាំង​៤​នាក់ និង កូន​ៗ​ទាំង​៣​នាក់ សុទ្ធតែ​ផុត​អាយុ ហើយ​ស្លាប់​ចោល​លោកតា​អស់ ព្រោះ​លោកតា​អាយុ​វែង​ពេក​។

លោកតា​ធ្លាប់​ប្រាប់​មក​ខាង​ព័ត៌មាន​នា​ពេល​កន្លង​មក​ថា​៖ «​ខ្ញុំ​ចង់​ស្លាប់​តាំងពី​យូរ​មក​ហើយ​។ ប្រពន្ធ​កូន និង បងប្អូន​ទាំងអស់ សុទ្ធតែ​ស្លាប់​ចោល​ខ្ញុំ​អស់ហើយ​។ ខ្ញុំ​មាន​តែ​ត្រូវ​ទ្រាំ​រស់​ជាមួយនឹង​ព្រហ្ម​លិខិត​ដែល​តម្រូវ​ឲ្យ​ខ្ញុំ​អាយុ​វែង​បែប​នេះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកតា​បាន​ទទួលមរណភាព ក្រោយ​ការ​ស្លាប់​របស់​ស្ត្រី​ចាស់​ជាងគេ​នៅ​ម៉ា​ឡេ​ស៊ី​៣​ថ្ងៃ​៕