ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ និង សរ រាជសីហ៍ ជួប​កីឡាករ​ថៃ​ថ្ងៃអាទិត្យ​នេះ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំងកម្ពុជា​ពីរ​រូប​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍ភី​អិន​អិន នា​ថ្ងៃអាទិត្យ​ទី​៧ ឧសភា ចុង​ស​ប្ដា​ហ៍នេះ​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់ភាគច្រើន​

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំងកម្ពុជា​ពីរ​រូប​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍ភី​អិន​អិន នា​ថ្ងៃអាទិត្យ​ទី​៧ ឧសភា ចុង​ស​ប្ដា​ហ៍នេះ​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេត្រូវ​ជួប​ហាក់​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ដែល​ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ​ឃុន  ផែន  លើក​នេះមិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ ព្រោះ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​បង្ហាញមុខ​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ។ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​គ្រាន់តែ​ប្រាប់​ថា គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំងមួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ថៃ​យ៉ាង​ជោកជាំ ។ ចំណែក​រឿង សោ​ភ័​ណ្ឌ គឺជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្លាប់​ធ្វើ​ឱ្យ​គូប្រកួត​ញាក់សាច់​គ្រប់​គ្នា ។ គេ​អ្នក​ប្រដាល់​ដែលគួរ​ឱ្យ​ទុកចិត្ត​បំផុត បើ​និយាយ​ពី​កម្លាំង​វិញ​មិន​ងាយ​ស្រុត​ចុះ​ទេ​ថែម​ទាំង​មានចិត្ត​សឿង​ទៀត​ផង ។ អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​រំពឹង​ទុក​ថា ការ​ប្រកួត​រវាង​គូ​នេះ​ពិតជា​ល្អមើល​មិន​ខាន​ទោះបី​លទ្ធផលចុង​ក្រោយ​ពួក​គេ​មិន​ហ៊ាន​ប៉ាន់ស្មាន​ក្ដី ។ ដូច្នេះ​បើចង់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀនប៉ុណ្ណោះ ។

សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ខ្វាន់ អេក ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​គួរសម គ្រាន់តែ​មិន​ដែល​ប៉ះ​ជាមួយ សរ រាជសីហ៍ សូ​ម្បី​តែ​ម្ដង ។ ខ្វាន់ អេក គឺជា​អ្នក​ប្រដាល់​ដែល​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​គ្រាន់បើ ដូច្នេះ​សម្រាប់​ការ​មក​ជួប​សរ រាជសីហ៍ ដែល​ល្អ​បាន​តែ​ស្នៀត​ជើង​បន្តិច​នោះ ប្រហែលជា​អាច​សុ​ី​ផុយ​ជាង​កីឡាករ​ដទៃ​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​ដែល​ត្រូវបង្ហាញខ្លួន​នៅ​លើ​សង្វៀន​មួយ​នេះ​ដែរ​មានកីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្សព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ ស៊ឹ​មប៊ុ​ន​ឆៃ មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង​។ កីឡាករ ថៃ រ​ដ្ឋា មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាករ ឃ​ន គឹ​មហេង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕