ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែកមែន! ចែក​ដំបង​ឈើ​ដល់​កូនក្រមុំ​ ដើម្បី​ទុក​វាយ​ប្តី

6 ឆ្នាំ មុន

អភិបាល​រដ្ឋ​Madhya Pradesh​របស់ឥណ្ឌា បាន​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ចម្លែក​មួយ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ជា​ក្រុម​ដល់​កូនក្រមុំ​ជិត​៧០០​នាក់ នោះ​គឺ​ដំបង​ឈើ​ទុក​សម្រាប់​វាយ​ប្តី​ដែល​ស្រវឹង ។

អាពាហ៍ពិពាហ៍​នោះ​រៀបចំ​ឡើង​នៅ​ក្រុង​Garhakota​រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស

អភិបាល​រដ្ឋ​Madhya Pradesh​របស់ឥណ្ឌា បាន​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ចម្លែក​មួយ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ជា​ក្រុម​ដល់​កូនក្រមុំ​ជិត​៧០០​នាក់ នោះ​គឺ​ដំបង​ឈើ​ទុក​សម្រាប់​វាយ​ប្តី​ដែល​ស្រវឹង ។

អាពាហ៍ពិពាហ៍​នោះ​រៀបចំ​ឡើង​នៅ​ក្រុង​Garhakota​រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស ដោយ​មានកូន​កំលោះ​-​ក្រមុំ​ជិត​៧០០​គូ ។ លោក​Gopal Bhargava​ជា​អភិបាល​រដ្ឋ​បាន​ចែក​ដំបង​ឈើ​ដល់​កូនក្រមុំ​ទុក​សម្រាប់​វាយ​ប្តី​ដែល​ស្រវឹង ។ លោក​ថ្លែង​ថា​នៅ​ពេល​ទៅ​សួរសុខទុក្ខ​នៅ​ឯ​មជ្ឈមណ្ឌល​ស្ត្រី បាន​ទទួល​ការ​អំពាវនាវ​ពី​ស្ត្រី​ជា​ច្រើន​នាក់​ឱ្យ​ចាត់ការ​លើ​ប្តី​ដែល​ស្រវឹង ។ ពួក​នាង​ថា​តែងតែ​ត្រូវ​ប្តី​សុំ​ប្រាក់​ទិញ​ស្រា​ផឹក ហើយ​នៅ​ពេល​ស្រវឹង​ក៏​វាយដំ​ពួក​នាង ។

ដឹង​បែប​នោះ​លោក​អភិបាលក្រុង​បញ្ជា​ឱ្យ​ជាង​ផលិត​ដំបង​ឈើ​ចំនួន​១០.០០០​ដើម ដើម្បី​ចែក​ជូន​កូនក្រមុំ​ក្នុង​មង្គលការ ។

កូនក្រមុំ​ម្នាក់​បាន​សួរ​លោក​អភិបាលក្រុង​ថា តើ​នាង​គួរ​ប្រើ​ដំបង​ឈើ​វាយ​ប្តី​ឱ្យ​ឈប់​ផឹកស្រា ឬ​បែប​ណា ? លោក​បញ្ជាក់​ថា គ្មាន​ចេតនា​ចង់ឱ្យ​នារី​ប្រើ​អំពើ​ហិង្សា​ទេ ប៉ុន្តែ​ដើម្បី​ការពារ​អំពើ​ហិង្សា​របស់​ប្តី​ជាយថាហេតុ ប្រពន្ធ​គួរ​និយាយ​សម្របសម្រួល​ជាមួយ​ប្តី​ជា​មុន​សិន ។ ប្រសិនបើ​គេ​មិន​ឈប់​ផឹក​ចាំ​ប្រើ​ដំបង​ឈើ​នោះ​វាយ ៕