ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ឆ្កែ​ទម្ងន់​ប៉ុន​កូន​ដំរី
«Balthazar»​ជា​ឆ្កែ​ធំ​មួយ​នៅ​អង់គ្លេស​ធ្វើ​ឱ្យ​ម្ចាស់​ភ្ញាក់ផ្អើល​នៅ​ពេល​ថ្លឹង​មាន​ទម្ងន់​ជិត​១០០​គីឡូក្រាម ឬ​ប្រហាក់ប្រហែល​កូន​ដំរី ។ ម្ចាស់​ចំណាយ​ជាង​១០០​ដុល្លារ​ទិញ​ចំណី​ឱ្យ​វា​ក្នុង​មួយ​ខែ ។

១-​ឆ្កែ​ទម្ងន់​ប៉ុន​កូន​ដំរី
«Balthazar»​ជា​ឆ្កែ​ធំ​មួយ​នៅ​អង់គ្លេស​ធ្វើ​ឱ្យ​ម្ចាស់​ភ្ញាក់ផ្អើល​នៅ​ពេល​ថ្លឹង​មាន​ទម្ងន់​ជិត​១០០​គីឡូក្រាម ឬ​ប្រហាក់ប្រហែល​កូន​ដំរី ។ ម្ចាស់​ចំណាយ​ជាង​១០០​ដុល្លារ​ទិញ​ចំណី​ឱ្យ​វា​ក្នុង​មួយ​ខែ ។

២-​ខ្លាច​សង្គ្រាម​នាំ​គ្នា​ធ្វើ​លេណដ្ឋាន​នៅ​ជប៉ុន
ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ជប៉ុន បង្ហើប​ឱ្យ​ដឹង​ថា​មាន​ចំនួន​អតិថិជន​បញ្ជា​ឱ្យ​បង្កើត​លេណដ្ឋាន​គេច​ពី​នុយ​ក្លេ​រ​អ៊ែ​រ​កើន​ខ្ពស់ ក្រោយ​ពី​កូរ៉េ​ខាងជើង​គម្រាម​បាញ់​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

៣-​ឧស្សាហកម្ម​ទេសចរណ៍​នៅ​កូរ៉េ​ខាងត្បូង​ធ្លាក់​ចុះ
ឧស្សាហកម្ម​ទេសចរណ៍​កូរ៉េ​ខាងត្បូង រង​ការ​ប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន ដោយសារ​ការ​បំពាក់​ប្រព័ន្ធ​ការពារ​មី​សុ​ី​ល​របស់​អា​មេ​រិ​ក​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ថយ​ចុះ​៤០% កាលពី​ខែមីនា ២០១៧ ។

៤-«​ប៊ី​វើ​»(Biver)​ក្លាយជា​មេកន្ទ្រាញ​នាំ​ហ្វូងគោ
ប៊ី​វើ​(Biver)​ជា​សត្វ​រស់នៅ​លើគោក និង​ទឹក​មាន​លក្ខណៈ​ស្រ​ដៀង​សត្វ​ភេរ គ្រង​តំណែង​ជា​មេហ្វូង​គោ​ប្រហែល​១៥០​ក្បាល នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោមួយ​ក្នុង​ប្រទេស​កា​ណា​ដា ប្រសិនបើ​សត្វ​ទាំងនោះ​ដើរទៅ​ណា​មាន​គោ​ដើរ​តាម ។

៥-​ស្មានថា​ហ៊ីង ចាប់​គីង្គក់​ទទួលទាន​បណ្តាលឱ្យ​ពុល​ស្លាប់
បុរស​ម្នាក់​រួម​ជាមួយ​មិត្តភក្តិ​ដើរ​ចាប់​កង្កែប​នៅ​អាង​ស្តុក​ទឹក​មួយ​មក​ទទួលទាន និង​គិត​ថា​៥​ក្បាល​ដែល​ចាប់​បានជា​ហុ​ី​ង ក៏​យក​មក​ទទួលទាន​ជា​អាហារ បណ្តា​ឱ្យ​ស្លាប់​ម្នាក់ ដោយ​គ្រូពេទ្យ​បញ្ជាក់​ថា តាម​ពិតជា​សត្វ​គីង្គក់​ទើប​ពុល​ស្លាប់ ។

៦-​អនាគត​ប្រធានាធិបតី​បារាំង​រៀប​ការ​ជាមួយ​អ្នកគ្រូ​មាន​វ័យចាស់​ជាង​២៥​ឆ្នាំ
លោក​អេ​ម​ម៉ា​នូ​អែ​ល ម៉ា​ក្រុង អនាគត​ប្រធានាធិបតី​បារាំង​អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​មាន​ប្រពន្ធ​អាយុ​៦៤​ឆ្នាំ​អតីត​ជា​គ្រូបង្រៀន ។

៧-​ចិន​បញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ផលិត​ដោយ​ខ្លួនឯង
ចិន​បាន​ផលិត​នាវា​ផ្ទុក​យន្តហោះ​ដោយ​ខ្លួនឯង​ដាក់​ឱ្យ​ដំណើរការ​ក្នុង​មហាសមុទ្រ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក និង​ជា​ផ្នែក​មួយ​បង្ហាញ​សក្តានុពល​យោធា​នៅ​ដែនសមុទ្រ ។

៨-​ជប៉ុន​បង្ហាញមុខ​តុក្កតា​បំភាន់​ភ្នែក​ចោរ​ដែល​លួច​ត្រីមាស
ផ្ទៃមុខ​តុក្កតា​ដើម្បី​បំភាន់​ភ្នែក​ចោរ​ដែល​លួច​ត្រីមាស​ជា​ច្រើន​លើក និង​ជា​ផ្នែក​មួយ​ជួយ​ការពារ​ចោរ ព្រោះ​ក្នុង​ភ្នែក​តុក្កតា​មាន​បំពាក់​ដោយ​ម៉ា​សុ​ី​ន​ថត​សុវត្ថិភាព ។

៩-​បុរស​ម្នាក់​ចូល​លួច​បាយ​ព្រោះ​គ្មាន​ការងារ​ធ្វើ
ប៉ូលិស​បាន​ចាប់ខ្លួន​ជន​ចំណាកស្រុក​ម្នាក់​ដែល​លួច​បាយ​និង​ម្ហូប ខណៈ​ពេល​សាមីខ្លួន​បង្ហើប​ឱ្យ​ដឹង​ថា ដើរ​លួច​ព្រោះ​គ្មាន​ការងារ​យក​អាហារ​ទៅ​ចែក​ឱ្យ​មិត្តភក្តិ​ដើម្បី​បាន​រស់ ។

១០-​គ្រូពេទ្យ​ឱ្យ​អ្នកជំងឺ​លេង​ហ្គេ​ម​តាម​ទូរស័ព្ទ​ដើម្បី​បំបាត់​ការ​ភ័យ​ខ្លាច
ស្ត្រី​អ្នកជំងឺ​អាយុ​៦៩​ឆ្នាំ​ម្នាក់ កើត​អាការ​ភ័យ​ខ្លាច​នៅ​ពេល​វះកាត់ ទើប​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​លេង​ហ្គេ​ម​តាម​ទូរស័ព្ទ​ដៃ ព្រោះ​គាត់​បញ្ជាក់​ថា ការ​លេង​ហ្គេ​ម​ក្នុង​ពេល​វះកាត់​ទើប​ធ្វើ​ឱ្យ​បាត់​ភ័យ​ខ្លាច៕