ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​សុំ​ច្បាប់​ចូល​មន្ទីរពេទ្យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​តែ​សម្រាក​ពិនិត្យ​សុខភាព​នៅ​មន្ទី​ពេទ្យ​មួយ​ប្រទេស​សិង្ហ​បុរី

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​តែ​សម្រាក​ពិនិត្យ​សុខភាព​នៅ​មន្ទី​ពេទ្យ​មួយ​ប្រទេស​សិង្ហ​បុរី ។ នេះ​បើ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ។ 

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៧ បញ្ជាក់​ថា​«​ខ្ញុំ​សុំ​ការ​យោគយល់​ពី​សំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្តកំពង់ស្ពឺ​ដែល​ខ្ញុំ​ត្រូវ ជួប​នៅ​ព្រឹក​នេះ​តែ​ត្រូវ​អាក់ខាន ។ សុំ​ការ​យោគយល់​ពី​មិត្តភក្ដិ​បរទេស​ពិសេស​ជប៉ុន ឥណ្ឌា បារាំង ដែល​កម្មវិធី​គ្រោងទុក​សំរាប់​ការ​ជួប​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​» ។

សម្តេច​គូសបញ្ជាក់​ថា «​ដោយ​ការ​ហត់នឿយ​ខ្លាំង​ពេក​ខ្ញុំ​ធ្លាក់ខ្លួន​មាន​ជម្ងឺ​ដែល​ចាំបាច់​ត្រូវ​មក​ពេទ្យ​បន្ទាន់​ដើម្បី​ពិនិត្យ និង​ព្យាបាល ។ ខ្ញុំ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​សិង្ហ​បុរី​តាំងពី​ម៉ោង​២​ល្ងាច​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៧ និង​អាច​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃអាទិត្យ ទី​៧ ខែឧសភា ឆ្នាំ​២០១៧ ដើម្បី​បន្តការងារ​ជា​ធម្មតា​ឡើង​វិញ ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​» ៕