ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ផ្នែក​ស្ថាបត្យកម្ម​មាន​និស្សិតរៀន​ច្រើន​ជាងគេ​នៅ​សាលា​វិចិត្រសិល្បៈ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និស្សិត​ហាក់​មាន​ទំនោរ​សិក្សា​ផ្នែក​គូរ​ប្លង់ ឬ​ហៅ​ថា «​ផ្នែក​នគ​រូប​នី​វិជ្ជា​» ព្រោះ​សម្លឹង​ឃើញ​ទីផ្សារ​ការងារ​ល្អ ។

លោក​សាស្ត្រាចារ្យ​មួយ​ចំនួន​ចង់ឱ្យ​និស្សិត​ជំនាន់​

រាជធានី​ភ្នំពេញ ៖ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និស្សិត​ហាក់​មាន​ទំនោរ​សិក្សា​ផ្នែក​គូរ​ប្លង់ ឬ​ហៅ​ថា «​ផ្នែក​នគ​រូប​នី​វិជ្ជា​» ព្រោះ​សម្លឹង​ឃើញ​ទីផ្សារ​ការងារ​ល្អ ។

លោក​សាស្ត្រាចារ្យ​មួយ​ចំនួន​ចង់ឱ្យ​និស្សិត​ជំនាន់​ក្រោយ​គិត​ឲ្យ​បាន​ច្បាស់ ព្រោះ​មុខ​វិទ្យា​ទាំង​ប្រាំ​របស់​សាលា​វិចិត្រសិល្បៈ​សុទ្ធតែ​មាន​សារសំខាន់​ដូច​គ្នា ។ ជាក់ស្តែង​មាន​និស្សិត​រៀន​ជំនាញ​គូរ​ប្លង់​នៅ​សាលា​រចនា ឬ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ច្រើន គឺ​រហូត​ទាល់តែ​សាលា​សម្រេចចិត្ត​ឈប់​ទទួល​ពាក្យ ។ ដូច្នេះ​ហើយ​មានការ​បារម្ភ ព្រោះថា​៤​ជំនាញ​ទៀត​សុទ្ធ​សឹង​ជា​ផ្នែក​ទ្រទ្រង់ លើក​ស្ទួយ​វប្បធម៌​ឲ្យ​មាន​ចរន្ត​ដំណើរការ​ទៅ​មុខ​ទៀត ។

លោក​សាស្ត្រាចារ្យ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​តាំងពី​អំឡុង​ទស​វត្ស​៨០​មក​បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា សម្រាប់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បែងចែក​ចំនួន​៥​មហាវិទ្យាល័យ​គឺ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម បុរាណវិទ្យា សូន​រូប តន្ត្រី និង​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ ។ ក្នុង​ចំណោម​ប្រាំ​មហាវិទ្យាល័យ​នេះ សម្រាប់​ការ​ពេញ​និយម​របស់​និស្សិត គឺ​ផ្នែក​ស្ថាបត្យកម្ម ។ លំហូរ​បែប​នេះ គឺ​តាំងពី​សាលា​ចាប់ផ្តើម​បញ្ចូល​កម្មវិធី​នេះ  ពី​ដំបូង​ៗ​ម្ល៉េះ មិនមែន​ទើបតែ​៤​ឬ​៥​ឆ្នាំ​នេះ​ទេ​។ ផ្នែក​ស្ថាបត្យកម្ម និង​បុរាណ​វិទ្យា​មាន​និស្សិត​ច្រើន គឺ​ក្នុង​មួយ​ជំនាន់​ៗ​មាន​និស្សិត​រាប់រយ​នាក់ បើ​ធៀប​នឹង​មហាវិទ្យាល័យ​ផ្សេង គឺ​គុណ​ដល់​ទៅ​១០​ដង​ឯណោះ ។

លោក​សាស្ត្រាចារ្យ​ដដែល​ថ្លែង​ថា «​កត្តា​ដែល​និស្សិត​ចង់​រៀន​ផ្នែក​នេះ​ឃើញ​មក​ពី​ប្រទេស​យើង​កំពុង​តែ​អភិវឌ្ឍន៍ ការ​សាងសង់​សំណង់​មាន​ច្រើន និង​តម្រូវ​ឲ្យ​និស្សិត​មិន​ខ្វះ​ទីផ្សារ​នោះ​ឡើយ ។ ម្យ៉ាងទៀត​សាលា​នេះ​ជា​សាលា​រដ្ឋ​បើក​មុនគេ និស្សិត​មាន​ជំនាញ​ចេញពី​សាលា​នេះ តាំងពី​ដើម​មក​គឺ​មានគុណ​ភាព​ជំនាញ ឬ​គុណភាព​ច្បាស់លាស់ បានជា​សាលា​ទទួល​និស្សិត​ច្រើន​មក​រៀន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ បើ​អន់​នោះ​ប្រហែលជា​គ្មាន​ការ​មក​រៀន​ទេ ។ ក្រៅពី​នេះ​សាស្ត្រាចារ្យ​ដែល​បង្រៀន​នៅ​តាម​សាលា​ឯកជន​នានា​គាត់​ក៏​ជា​សិស្ស​នៅ​សាលា​នេះ​ពី​មុន ហើយ​គ្រូ​ខ្លះ​ក៏​បង្រៀន​នៅ​ទី​នេះ និង​ឆ្លៀត​បង្រៀន​នៅ​ខាងក្រៅ​ទៀត​កាន់តែ​ធ្វើ​ឲ្យ​ល្បី រហូត​មាន​មន្ត្រី ធំ​ៗ​មួយ​ចំនួន​សុទ្ធតែ​ចេញពី​សាលា​រចនា​នេះ​ដែរ ។

ចំពោះ​មហាវិទ្យាល័យ​ផ្សេង​ដែល​មិន​មាន​ទីផ្សារ​នេះ ជា​ការ​គិត​របស់ ប្អូន​ៗ អ្នក​ណាមួយ​ក៏​គេ​ចង់បាន​លុយកាក់​ច្រើន និង​ទីផ្សារ​ច្រើន តែ​ការណ៍​ពិត អ្វី​ៗ​ដែល​មាននៅ​ទី​នេះ​សុទ្ធតែ​ជា​អត្តសញ្ញាណ​ជាតិ​ទាំងអស់ ហើយ​តម្រូវការ​ត្រូវ​តែ​មាន​ទាំងអស់ ។ មូលហេតុ​មក​ពី​គេ​មើល​តែ​តម្រូវការ​រក​លុយ​បាន​លឿន និង​ច្រើន​ជាងគេ​។ យ៉ាងណា​ក៏​ដោយ ក៏​មាន​និស្សិត​ខ្លះ​គាត់​តាម​គេ​តាម​ឯង រហូត​មក​រៀន​បោះបង់​កណ្តាល​ទី​លើ​ផ្នែក​ស្ថាបត្យកម្ម​នេះ​ក៏​មាន ។ នេះ​មក​ពី​កំណត់​មិន​ច្បាស់ និង​មិន​មាន​ចំណូលចិត្ត ។ ចង់​បញ្ជាក់​ជូន​វិញ​ថា បើ​ស្រឡាញ់​ជំនាញ​អ្វី​ឲ្យ​ប្រាកដ កុំ​ជោរ​តាម​គ្នា នាំ​ឲ្យ​ខាត​លុយកាក់​អ្នក​ផ្ទះ​នោះ​ទេ​» ។

កញ្ញា​ឡាយ លី​ឈី​វ និស្សិត​ឆ្នាំ​ទី​២​ផ្នែក​ស្ថាបត្យកម្ម​នគ​រូប​នី​យ​វិទ្យា ពេញចិត្ត​មុខ​វិជ្ជា​នេះ ព្រោះ​នាង​សម្លឹង​ឃើញ​ទីផ្សារ​ការងារ​លូតលាស់ ស្រប​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​តែ​មានការ​អភិវឌ្ឍ​ទៅ​មុខ ។ នាង​តាំងចិត្ត​ខិតខំ​ស្តាប់​លោកគ្រូ​ពន្យល់​និង​យក​ចំណុច ល្អ​ៗ​ឲ្យ​មានគុណ​ភាព​ពេល​ចេញ​ទៅ​ធ្វើការ​ផ្នែក​នេះ ។

កញ្ញា​ឡាយ លី​ឈី​វ និយាយ​ថា រៀមច្បង មុន​ៗ​គាត់​មានការ​ងារ​ល្អ និង​ពិតជា​មិន​ខកបំណង ខណៈ​ដែល គ្រូ​ៗ​នៅ​សាលា​រចនា​នេះ​សុទ្ធតែ​មាន​សភាព​ចេះ​ដឹង និង​បទ​ពិសោធន៍​យ៉ាង​ជោកជាំ​ក្នុង​ការ​ផ្ទេរ​ចំណេះដឹង​ជូន​សិស្ស​ជំនាន់​ក្រោយ​យ៉ាង​ពិតប្រាកដ​» ។

និស្សិត​ជួរ សុ​ផា​ន្នី សម្តែង​ការ​ព្រួយបារម្ភ​នៅ​ពេល​ដែល​មហាវិទ្យាល័យ​ផ្សេង​មាន​និស្សិត   តិច ។ «​ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ឲ្យ​សិស្ស​ជំនាន់​ក្រោយ​គិត​ពីសារ​ប្រយោជន៍​នៃ​សិល្បៈ ព្រោះ​សិល្បៈ​ផ្នែក​ណា​ក៏​មាន​ផ្តល់​គុណ​តម្លៃ​ដល់​យើង​ដែរ គ្រាន់តែ​យើង​ចេះ​អ្វី​ចេះ​ឲ្យ​ប្រាកដ​ប៉ុណ្ណោះ នោះ​នឹង​ជួយ​យើង​វិញ​ដែរ » ៕