ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​លោក​កូន​អើយ​! គ្រាន់តែ​បន្ទោស​បន្តិច​សោះ ចាំបាច់​ធ្វើ​បែប​នេះ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​មាន​វ័យ​ចំណាស់​ដែរ គ្រាន់តែ​ម្តាយបង្កើត​ជេរ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​សោះ អី​ក៏​ថើ​ម​ធំ​ហ៊ាន​ទាញ​ឈើ​ជ្រុង​វាយ​ក្បាល​ម្តាយ ហេតុការណ៍​នេះ​កើង

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​មាន​វ័យ​ចំណាស់​ដែរ គ្រាន់តែ​ម្តាយបង្កើត​ជេរ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​សោះ អី​ក៏​ថើ​ម​ធំ​ហ៊ាន​ទាញ​ឈើ​ជ្រុង​វាយ​ក្បាល​ម្តាយ ហេតុការណ៍​នេះ​កើង​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់  ក្រុង​សំរោង​។

កូន​ចិត្តសាហាវ​វាយ​ម្តាយបង្កើត​នោះ​ឈ្មោះ ម៉ាត់ លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវជា​ម្តាយ​ឈ្មោះ លឹ​ម ម៉ី អាយុ​៦៥​ឆ្នាំ រង​របួស​បែក​ចិញ្ចើម​ផ្នែក​ខាងស្តាំ ទាំង​២​នាក់​ម្តាយ​និង​កូន​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​ម្តាយបង្កើត​មាន​វ័យចាស់​ជរា​ទៅ​ហើយ​បាន​ទៅ​ជ្រកកោន​រស់នៅ​ជាមួយនឹង​កូនប្រុស​ដែល​មាន​ប្រពន្ធ​កូន ។ ខណៈនោះ​បុរស​រូប​នេះ​តែងតែ​ដើរ​ផឹកស៊ី​បាត់​ៗ​ទាំង​យប់​ថ្ងៃ ដោយ​មិន​គិត​ពី​ការងារ​រកស៊ី​ចិញ្ចឹម​ក្រុម​គ្រួសារ​ទេ ហើយ​មុន​ពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយ​បាន​ជេរ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច ស្រាប់តែ​លោក​កូន​ទាញ​យក​ឈើ​ជ្រុង​មក​វាយ​ម្តាយ​តែ​ម្តង​។ ក្រោយ​ពី​កើតហេតុ​ពលរដ្ឋ​រស់នៅ​ជិតខាង​បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​បង្ក្រាប​ភ្លាម​ៗ ហើយ​ឃាត់ខ្លួន​បុរស​នោះ​មក​សាកសួរ និង​ចាត់ការ​ទៅ​តាម​ច្បាប់​៕