ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ដី​សហគមន៍​ផលិត​អំបិល ចិញ្ចឹម​ត្រី និង​បង្គា តែ​ត្រូវ​លោក​អភិបាលខេត្ត​ឲ្យ​ផ្អាក

6 ឆ្នាំ មុន

ខេត្ត​កែប ៖ ដី​សហគមន៍​អ្នក​ផលិត​អំបិល​២​កន្លែង​ផ្សេង​គ្នា គឺ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​កែប​សង្កាត់​កែប ខេត្ត​កែប​។ ដី​ទុក​សម្រាប់​ផលិត​អំបិល​នេះ ត្រូវ​បាន​គេ​យក​កែ​ប្រែជា​កន្លែង​ចិញ្ចឹម​ត្រី

ខេត្ត​កែប ៖ ដី​សហគមន៍​អ្នក​ផលិត​អំបិល​២​កន្លែង​ផ្សេង​គ្នា គឺ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​កែប​សង្កាត់​កែប ខេត្ត​កែប​។ ដី​ទុក​សម្រាប់​ផលិត​អំបិល​នេះ ត្រូវ​បាន​គេ​យក​កែ​ប្រែជា​កន្លែង​ចិញ្ចឹម​ត្រី និង​ច​ញ្ចឹ​ម​ក្ដាមថ្ម​វិញ​ម្ដង​។​គេ​បាន​នៅ​ចាំ​បាន​ថា ប៉ុន្មាន​ឆ្នាំ​មុន​នេះ​លោក​អភិបាលខេត្ត​កែប និង​លោក​អភិបាល​ខេត្តកំពត បាន​មាន​ប្រសាសន៍​រួម​គ្នា​មួយ​ក្នុង​ពិធី​សំណេះសំណាល​នៅ​សហគមន៍​អ្នក​ផលិត​អំបិល​។ កាល​ណោះ​លោក​អភិបាលខេត្ត​បាន​លើក​ឡើង​ដី​សម្រាប់​ផលិត អំបិល​មិន​អាច​យក​ទៅ​កែប្រែ​សម្រាប់​ធ្វើ​អ្វី​ខុស​ពី​សម្រាប់​ផលិត​អំបិល​នោះ​ទេ​។

ដោយឡែក​ដី​នៅ​សហគមន៍​ខេត្ត​កែប​នេះ​ស្រាប់តែ​ថៅ​ឈ្មោះ អ៊ុយ ហ៊ិ នេះ​ជួល​ដ​ផលិត​អំបិល​១៥​ហិ​កតា​ឲ្យ​ទៅ​ចិន​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​ក្ដាមថ្ម បង្គា ត្រី​ទៅ​វិញ ដោយ​មាន​គ្រឿងចក្រ​អេ​ស្កា​វ៉​ទ័​រ​៤​គ្រឿង បាន​កាយ​ធ្វើ​ជា​ស្រះ​ទឹក​ទុក​សម្រាប់​ចិញ្ចឹម​ត្រី​ទៅ​វិញ​។ ពាក់​ព​ន្ធ័​នឹង​រឿង​ដី​ផលិត​យក​ទៅ​ចិញ្ចឹម​បង្គា​ត្រី​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា​នេះ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​បាន​ចាត់​ឲ្យ​លោក​អភិបាលរង​ខេត្ត​ម្នាក់ និង​ខាង​សាលាក្រុង​ឲ្យ​ចុះ​មើល​រឿង​នេះ​ហើយ​។

លោកស្រី ទិ​ត្យ សុខា អភិបាល​ក្រុងកែប បាន​មាន​ប្រសាសន៍​ថា ដី​ផលិត​អំបិល​យក​មក​ចិញ្ចឹម​ត្រី​នោះ ត្រូវ​បាន​ឲ្យ​ម្ចាស់​ដី​នោះ​ផ្អាក​សម្ម​កម្ម​ភាព​ហើយ​។ ចំណែក​ដី​ផលិត​អំបិល​មួយ​កន្លែង​ទៀត​នៅ​ស្រែ​យុល ស្ថិត​ក្នុង​ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​មាន​បង្គោល​បេតុង​រាប់​សិប​បង្គោល ត្រូវ​បាន​គេ​ដើ​បោះ​កាត់​ជា​ប្លង់​លក់​តែ​ចុង​ក្រោយ​នៅ​ខែមេសា ២០១៧​នេះ ត្រូវ​បាន​ថ្នាក់លើ​បញ្ជា​ឲ្យ​ដក​ចោល​វិញ​។ រហូត​មក​ដល់​ពេល​នេះ​អ្នកលក់​ដី​ក៏​ស្ងាត់​អ្នកទិញ​ក៏​ស្ងាត់​៕