ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួ​ច សុ​កុម្ភៈ ប្រាប់​ពី​មូលហេតុ​មិន​ទាន់​ឈប់​ពី​ជម្រើសជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​ភាគច្រើន​ដែល​មាន​មហិច្ឆតា​ចង់​បន្ត​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ សម្រាប់​គួ​ច សុ​កុម្ភៈ ដែល​ជា​កីឡាករ​លេចធ្លោ​ក្នុង​វិស័យ​បាល់ទាត់​បាន​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​ភាគច្រើន​ដែល​មាន​មហិច្ឆតា​ចង់​បន្ត​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ សម្រាប់​គួ​ច សុ​កុម្ភៈ ដែល​ជា​កីឡាករ​លេចធ្លោ​ក្នុង​វិស័យ​បាល់ទាត់​បាន​អះអាង​ថា លោក​នឹង​ដើរ​ចេញពី​ការងារ​នេះ​ដើម្បី​ទុក​ឱកាស​ឱ្យ​ក្មេង​ជំនាន់​ក្រោយ ដោយ​បន្ត​អាជីព​ជា​គ្រូបង្វឹក​ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​ពី​កីឡាបាល់ទាត់​ឱ្យ​កូន​ខ្មែរ​ដែល​ស្រឡាញ់​វិស័យ​មួយ​នេះ ។

អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូប​នេះ បាន​ទម្លាយ​ថា លោក​ពិតជា​មាន​គម្រោង​ចង់​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​មែន ដោយសារ​តែ​លោក​យល់​ថា ខ្លួនឯង​មាន​វ័យ​សម​ល្មម​ដែល​គួរ​ទុក​លទ្ធភាព​ឱ្យ​កីឡាករ​ស្រករ​ក្រោយ​មានមុខ​ជំនួស ។ លោក​ត្រូវ​គេ​ដឹង​ថា មាន​របួស​សរសៃ​កែងជើង​ដែល​ជា​ហេតុផល​ធ្វើ​ឱ្យ​លោក​ពន្យារពេល​មិន​ទាន់​លាឈប់ ។ ខ្សែបម្រើ​ឆ្នើម​រូប​នេះ​បន្ត​ថា លោក​ពិតជា​ចង់​បន្តការងារ​ជាមួយ​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​លោក​មិន​អាច​ក្រាញ​នឹង​ការងារ​មួយ​នេះ​រហូត​ធ្វើ​ឱ្យ​កីឡាករ​ផ្សេង​ទៀត​មិន​មានឱកាស​នោះ​ទេ ។

លោក​ថា ជម្រើសជាតិ​មួយ​រូប​បើ​នៅ​តែ​បន្ត​ដោយ​មិន​ឈប់ នោះ​ប្រឡោះ​សម្រាប់​អ្នក​ថ្មី​ក៏​មិន​មាន​នោះ​ដែរ ហើយ​សម្រាប់​លោក​គឺ​ចង់​លះបង់​ដើម្បី​ឱ្យ​ការងារ​ក្រុម​ជម្រើសជាតិ​ទាំងមូល​ល្អ​ប្រសើរ។ លោក​ថា ខ្លួន​នៅ​តែ​ចង់បាន​ការងារ​មួយ​ដែល​ល្អ ប៉ុន្តែ​លោក​ក៏​ត្រូវ​គិត​ពី​គ្រួសារ និង​ឱកាស​សម្រាប់​អ្នក​ក្រោយ​ផង​ដែរ ។ លោក​ធ្លាប់​បញ្ជាក់​ថា ការងារ​ជម្រើសជាតិ​ធ្វើ​ឱ្យ​លោក​បាត់បង់​ពេល​វេលា​ជាមួយ​គ្រួសារ​ជាមួយ​ប្រពន្ធ​កូន​ច្រើន​ណាស់​ដែរ បន្ថែម​ពីលើ​សម្ពាធ​ដែល​ខ្លួន​ទទួល​បាន​ពី​ការ​ប្រកួត​ម្ដង​ៗ ។ ធ្វើ​ជា​ជម្រើសជាតិ​មិនមែន​ស្រួល​ទេ បើ​កុំ​តែ​ស្រលាញ់​ឈប់​យូរហើយ ព្រោះ​ការ​ហ្វឹក​ហាត់​ក៏​ច្រើន ហើយ​បើ​ការ​ប្រកួត​ម្ដង​ៗ​មិន​បាន​ល្អ​ក៏​មាន​សម្ពាធ ។ ទោះបី​យ៉ាងណា លោក​ទទួល​បាន​កិត្តិយស និង​មុខមាត់​ពី​វិស័យ​កីឡា​ច្រើន​ណាស់ ទើប​លោក​នៅ​តែ​បន្ត​ការ​ប្រកួត បើ​ទោះជា​មាន​របួស​មួយ​ដង​ជា​២​ដង​តាំងពី​មានឈ្មោះ​ជា​កីឡាករ​បាល់ទាត់ ។ លោក​ថា ខ្លួន​មាន​អាយុ​ច្រើន​ហើយ​គួរតែ​មាន​ពេល​ខ្លះ​ដើម្បី​គ្រួសារ​ផង​ដែរ ដោយ​ចាត់​ទុក​ថា ស្នាដៃ​ដែល​លោក​បាន​សាង​កន្លង​មក គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​អាជីព​បាល់ទាត់ ។ របួស​សរសៃ​កែងជើង​ដែល​កើតឡើង​កាលពី​ឆ្នាំ​មុន​ធ្វើ​ឲ្យ​គោលបំណង​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ជា​លើក​ចុង​ក្រោយ​ត្រូវ​បាន​រលាយ ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​ប្ដូរ​គំនិត​ចង់​លេង​ឱ្យ​ជម្រើសជាតិ​បន្ត​ទៀត និង​មិន​ទាន់​កំណត់​ថា​ពេល​ណា​ទើប​ចង់​ឈប់​ទេ ។ ប៉ុន្តែ​លោក​ថា ពេលវេលា​ត្រូវ​ឈប់​អាច​នឹង​កើតឡើង​ឆាប់​ៗ​ប្រសិនបើ​លោក​ពេញចិត្ត ឬ​ខកចិត្ត​សម្រាប់​ការងារ​មួយ​នេះ ។

គួ​ច សុ​កុម្ភៈ បច្ចុប្បន្ន​មាន​វ័យ​៣១​ឆ្នាំ​នៅ​តែ​អះអាង​ពី​ការ​សោកស្ដាយ​ដែល​ខ្លួន​មាន​របួស​កាលពី​ដើមឆ្នាំ​២០១៦ ក្នុង​ជំនួប​ណា​ហ្គា​វើ​ល​យកឈ្នះ​ស៊ី​ម៉ាក់ ៣-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ។ លោក​ថា ខ្លួន​នឹង​ប្រកាស​ជា​សាធារណៈ​បើ​លោក​សម្រេចចិត្ត​ឈប់​នៅ​ពេល​ខាង​មុខ​។

លោក​ក៏​ត្រៀម​បម្រើ​ការ​ក្នុង​វិស័យ​ផ្សេង​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ដែល​ជា​បង្អែក​សម្រាប់​ជីវិត​ឱ្យ​បាន​រឹង​មាំ​ជាង​អាជីព​បច្ចុប្បន្ន ។ ទោះបី​យ៉ាងណា​មានការ​បង្ហើប​ថា លោក​មិន​មាន​គម្រោង​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ឆាប់​ៗ​នោះ​ទេ ដោយ​លោក​គ្រាន់តែ​ប្រកាស​ដើម្បី​ឱ្យ​ក្រុម​មើលឃើញ​ពី​ការ​ប្រឹងប្រែង​របស់​លោក​ប៉ុណ្ណោះ ។ អ្នកខ្លះ​យល់​ថា លោក​អន់ចិត្ត​ដែល​បាន​ជាប់​ជា​ជម្រើសជាតិ​ក្នុង​ក្រុមបាល់ទាត់​តាំងពី​ណា​ពី​ណី តែ​លោក​បែរជា​មានឱកាស និង​ការ​លើក​ស្ទួយ​តិច​ជាង​កីឡាករ​ស្រករ​ក្រោយ ដូច​ជា​ចាន់ វឌ្ឍនាកា និង​ប្រាក់ មុន្នី​ឧត្តម​ជាដើម ទើប​លោក​ចេះ​តែ​ចង់​លាឈប់​តែ​ភាព​ជាក់ស្ដែង​គឺ​បាន​ត្រឹមតែ​ប្រកាស​ឯការ​បន្ត​អាជីព​ហាក់​នៅ​ដដែល​គ្មាន​ការ​ប្រែប្រួល​ទេ ៕