សង្ស័យ UFO ឆ្លងកាត់ស្ថានីយអវកាស
Express ផ្សាយថា វត្ថុមួយមានរាងមូលបានហោះកាត់ស្ថានីយអវកាសអន្ដរជាតិ ក្រោយមកបាត់ស្រមោល ។ ប្រភពមួយចំនួនសន្និដ្ឋានថា អាចជាថាសហោះ ឬ«UFO» របស់មនុស្សភពផ្សេង តែអ្នកជំនាញសន្និដ្ឋានថា
Express ផ្សាយថា វត្ថុមួយមានរាងមូលបានហោះកាត់ស្ថានីយអវកាសអន្ដរជាតិ ក្រោយមកបាត់ស្រមោល ។ ប្រភពមួយចំនួនសន្និដ្ឋានថា អាចជាថាសហោះ ឬ«UFO» របស់មនុស្សភពផ្សេង តែអ្នកជំនាញសន្និដ្ឋានថា
Express ផ្សាយថា វត្ថុមួយមានរាងមូលបានហោះកាត់ស្ថានីយអវកាសអន្ដរជាតិ ក្រោយមកបាត់ស្រមោល ។ ប្រភពមួយចំនួនសន្និដ្ឋានថា អាចជាថាសហោះ ឬ«UFO» របស់មនុស្សភពផ្សេង តែអ្នកជំនាញសន្និដ្ឋានថា អាចជាពន្លឺមួយដែលបញ្ចាំងមក ។
រូបភាពចម្លែកនោះបង្ហាញក្នុងវីដេអូឃ្លីបរបស់ NASA មានរាងមូលទ្រវែង អណ្ដែត សន្សឹមៗលើលំហអវកាសពណ៌ខ្មៅ ក្រោយមកបាត់ស្រមោលពីម៉ាស៊ីនថតNAZA ។
លោកScott-C-Waring ជាអ្នករុករកមនុស្សពិភពផ្សេងនិយាយថា «UFO» បានបំបាំងកាយមួយផ្នែក ធ្វើឱ្យចាំងពន្លឺក្លាយជាវត្ថុចម្លែកមួយ ដោយមនុស្សជាច្រើនពិបាកប៉ាន់ប្រមាណ ។
លោកWaring និងអ្នកស្រាវជ្រាវUFO ដទៃទៀត បានប្រទះឃើញវត្ថុហោះភ្លឺថ្លា មិនអាចបញ្ជាក់ពីលក្ខណៈបាន និងមានអំណះអំណាងថា NAZA បើកមើលជាច្រើនលើក បដិសេធថាគ្មានមនុស្សពិភពផ្សេងនៅទីនោះទេ ។ លើសពីនេះNAZA មិនបានបង្ហាញការយល់ឃើញអ្វីមួយ និងបានបដិសេធថា មិនធ្លាប់បិទបាំង ឬមានតឹកតាងណាមួយទាក់ទិននឹងUFO ឬមនុស្សពិភពផ្សេង។ ចំណែកអ្នកជំនាញពីស្ថានីយអវកាសបញ្ជាក់ថា វត្ថុថ្លាដែលបង្ហាញក្នុងវីដេអូឃ្លីប គ្រាន់តែជាពន្លឺចាំងជះលើផ្នែកមួួយរបស់គ្រោងយានស្ថានីយអវកាសអន្ដរជាតិប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ