ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ រថយន្ត​ការពារ​គ្រាប់របស់​ប្រធានាធិបតី​អាមេរិកតម្លៃប៉ុន្មាន?

6 ឆ្នាំ មុន

«The Beast» ជា​រថយន្ត​ប្រចាំ​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ក្នុង​ពេល​បច្ចុប្បន្ន​ទម្ងន់៨​តោន អាច​ការពារ​គ្រាប់​ដោយ​ទ្វារ ម្ខាង​ៗ​មាន​ទម្ងន់​ស្មើនឹង​ទ្វារ​របស់​យន្តហោះ​ប៊ូ​អីុ​ង ៧៤៧ ធ្វើ​ពី​ដែកថែប​កម្រាស់២០​សង្ទីម៉ែត្រ ។ ចំណែក​បន្ទប់​

«The Beast» ជា​រថយន្ត​ប្រចាំ​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ក្នុង​ពេល​បច្ចុប្បន្ន​ទម្ងន់៨​តោន អាច​ការពារ​គ្រាប់​ដោយ​ទ្វារ ម្ខាង​ៗ​មាន​ទម្ងន់​ស្មើនឹង​ទ្វារ​របស់​យន្តហោះ​ប៊ូ​អីុ​ង ៧៤៧ ធ្វើ​ពី​ដែកថែប​កម្រាស់២០​សង្ទីម៉ែត្រ ។ ចំណែក​បន្ទប់​អ្នកដំណើរ​មាន​កែ​ច្នៃ​យ៉ាង​ក្រាស់ ​ដើម្បី​ការពារ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី ឬ​អាវុធ​ជីវសាស្ត្រ ។

ក្រៅពី​នេះ​មាន​ប្រព័ន្ធ​អុកស៊ីហ្សែន​ផ្តល់​អាកាសធាតុ​បរិសុទ្ធ​ក្នុង​បន្ទប់​អ្នកដំណើរ​ប្រសិនបើ​អាកាសធាតុ​ផ្នែក​ខាងក្រៅ​សំបូរ​ដោយ​ជាតិពុល ។ ចំពោះ​កញ្ចក់​នៅ​ក្បែរ​អ្នកបើកបរ​អាច​បើក​សម្រាប់​បង់ថ្លៃ​ឆ្លងផ្លូវ​បាន​។ លើស​ពី​នេះ​ជញ្ជាំង​នៅ​ជុំវិញ​រថយន្ត​ធុន​នឹង​គ្រាប់កាំភ្លើង ឬ​គ្រាប់បែក ។

កាលពីមុន​សេត​វិមាន​បាន​ធ្វើ​កិច្ចសន្យា​បង្កើត​រថយន្ត​ប្រចាំ​តំណែង​ប្រធានាធិបតី​ថ្មី ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា «President State Car» ឬ​ហៅ​ថា «Limo one» ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​ហៅ «The Beast» ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ក្រុមហ៊ុន​រថយន្ត​ណាមួយ​ចេញ​មុខ​ទទួលស្គាល់​ថា ជា​អ្នក​ផលិត​នៅឡើយ​ទេ ។

បច្ចុប្បន្ន​សេត​វិមាន​មាន​រថយន្ត​ប្រហែល​១២​គ្រឿង ត្រូវ​ដាក់​ប្រចាំការ​នៅ​ទូ​ទាំង​ពិភពលោក ដើម្បី​ការពារ​ប្រធានាធិបតី​ក្នុង​ពេល​ទៅ​ទស្សនកិច្ច​ដោយ​មួយ​គ្រឿង​មាន​តម្លៃ​១,៥​លាន​ដុល្លារ ៕