ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​បែប​ណា​ចៀស​ផុត​ពីគ្រោះថ្នាក់​ដោយ​រន្ទះបា.ញ់ ?

6 ឆ្នាំ មុន

ក្នុងមួយ​ឆ្នាំ​ៗ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​ត្រូវ​ស្លា.ប់​ដោយសារ​តែ​រន្ទះ ពិសេស​ក្នុង​រដូវ​ធ្លាក់​ភ្លៀង​នេះ​តែ​ម្តង ។ ដូច្នេះ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​រន្ទះ លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​៖

ក្នុងមួយ​ឆ្នាំ​ៗ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​ត្រូវ​ស្លាប់​ដោយសារ​តែ​រន្ទះ ពិសេស​ក្នុង​រដូវ​ធ្លាក់​ភ្លៀង​នេះ​តែ​ម្តង ។ ដូច្នេះ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​រន្ទះ លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​៖

-​យល់​ដឹង ៖ ស្តាប់​ឧតុនិយម​មុន​ពេល​ចេញ​ទៅ​ខាងក្រៅ បើ​មាន​ភ្លៀង​ផ្គរ ត្រូវ​ពន្យារពេល ឬ​អ្នក​ត្រូវ​មាន​ជម្រក​ត្រឹមត្រូវ ។
-​រក​ជម្រក ៖ ពេល​ឮ​ផ្គរលាន់​ត្រូវ​រក​ជម្រក​សុវត្ថិភាព ដូច​ជា​នៅ​ក្នុងផ្ទះ នៅ​ក្នុង​អគារ នៅ​ក្នុង​ការិយាល័យ នៅ​ក្នុង​ផ្សារ នៅ​ក្នុង​យាន​មាន​ដំបូល​រឹង ។
-​អង្គុយ​ចោងហោង និង​នៅ​ដាច់​ចេញពី​គ្នា ៖

បើ​កំពុង​នៅ​ទីវាល ត្រូវ​អង្គុយ​ចោងហោង ដៃ​គ្រប​ត្រចៀក និង​រក្សា​ជំហរ​ឱ្យ​ទាប ។ នៅ​ឆ្ងាយ​ពី​គ្នា​ប្រមាណ​៦០​ម៉ែត្រ ។

អ្វី​ដែល​មិន​ត្រូវ​អនុវត្ត​ពេល​មាន​ផ្គរ​រន្ទះ ៖
-​មិន​ត្រូវ​ស្ថិត​នៅ​ទីតាំង​ខ្ពស់​ជាងគេ ។
-​មិន​ត្រូវ​នៅ​ក្នុង​អគារ​ខ្ពស់​ជាងគេ ។
-​មិន​ត្រូវ​នៅ​ក្រោម​ដើមឈើ ។
-​មិន​ត្រូវ​នៅ​ជិត ឬ​កៀក​ធាតុ​លោក​ហៈ​ដែល​ខ្ពស់ ។
-​មិន​ត្រូវ​នៅ​ពីលើ ឬ​នៅ​កៀក​យាន ឬ​យានយន្ត ។
-​មិន​ត្រូវ​នៅ​ទី​លា​កីឡា សួនច្បារ ។
-​មិន​ត្រូវ​នៅ​ក្នុង ឬ​ក្បែរ​ស្រះ បឹង អាង​ហែល​ទឹក និង​ឆ្នេរ ។
-​មិន​ត្រូវ​ក្រាប​លើ​ឥដ្ឋ ឬ​ផ្នែក​លើ​ជញ្ជាំង​អគារ​ខ្ពស់ ។
-​មិន​ត្រូវ​កាន់ឆត្រ ។

ទោះជា​នៅ​ក្នុងផ្ទះ ឬ​នៅ​ក្នុង​អគារ​អ្នក​មិន​គួរ ៖
-​ប្រើប្រាស់​កំ​ព្យូ​ទ័​រ លេង​ហ្គេ​ម ឬ​ឧបករណ៍​គ្រឿងអគ្គិសនី ។
-​មិន​ត្រូវ​ងូតទឹក លាងចាន ឬ​ការងារ​ទាំងឡាយ​ប៉ះពាល់​ទឹក ។
-​មិន​ត្រូវ​សាក​ទូរស័ព្ទ តែ​អ្នក​អាច​ប្រើ​ទូរស័ព្ទ​បាន​ដោយ​គ្មាន​ភ្ជាប់​ខ្សែ​សាក​ទូរស័ព្ទ ។

វិធី​សង្គ្រោះ​បឋម​ជន​រង​គ្រោះ​ដោយ​រន្ទះ ៖
ការ​សង្គ្រោះ​បឋម​ដល់​ជន​រង​គ្រោះ​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន ព្រម​ពេល​ជាមួយ​គ្នា​នោះ​ទូរស័ព្ទ​រក​គ្រូពេទ្យ​ភ្លាម​(​ទូរស័ព្ទ​មាន​សុវត្ថិភាព​ពេល​ភ្លៀង​ផ្ទ​រ​) ។ កា​រស​ង្រេ្គ​ោះ​បឋម​មាន​ដូច​ជា​៖
-​ពិនិត្យ​មើល​ចង្វាក់​ដង្ហើម​និង​បេះដូង​(​ដោយ​ស្តាប់​ចង្វាក់ជីពចរ​នៅ​ក​អ្នក​រង​គ្រោះ​) ។
-​បើ​ជន​រង​គ្រោះ​មិន​ដកដង្ហើម ត្រូវ​ផ្លុំ​ខ្យល់ ចូល​មាត់​អ្នក​រង​គ្រោះ រហូត​ដល់​ដកដង្ហើម​វិញ ។
-​បើ​ជន​រង​គ្រោះ​គ្មាន​ជីពចរ ត្រូវ​សង្កត់​ដៃ​ពីលើ​ទ្រូង រហូត​ដល់​បេះដូង​ដើរ​ឡើង​វិញ​ដោយសារ​ជីពចរ ។
-​ត្រូវ​ក្រាលកន្ទេល ឬ​បាវ​ឆ្នូត​កុំឱ្យ​ជន​រង​គ្រោះ​នៅ​ផ្ទាល់​ដី ឬ​ទឹក​ជ្រាំ​ដើម្បី​កុំឱ្យ​ត្រជាក់​ពេក ។
-​ក្នុង​ករណី​ឃើញ​មាន​បាក់ឆ្អឹង​ហូរ​ឈាម​សូម​ចល័ត​ជន​រង​គ្រោះ​ដោយ​ប្រុង​ប្រយ័ត្ន ខ្លាចក្រែង​គ្រោះថ្នាក់​បន្ថែម ៕