ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះខាតបង់ប្រាក់! សាលារាជធានី នៅតែពុះពារ​ឆ្ពោះ​ទៅ​មុខ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ទោះបី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​នៅ​តែ​បន្ត​ខាតបង់ប្រាក់​​រាប់​ម៉ឺន​ដុល្លារ​ ដែលត្រូវ​​​ចំណាយ​​ទៅ​លើ​សេវា​ខ្សែ​រថ​យន្ត​ក្រុង​​ដឹក​ជញ្ជូន​អ្នកដំណើរ​ជា​រៀង​រាល់​ខែ​​ក្តី ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​ខិតខំ​ពុះពារ​បន្តដំណើរ​ទៅ​មុខ​​ទៀត ​ដោយ​មិន​រា​​ថយឡើយ ព្រម​ទាំង​​​បាន​​​ព​ង្រីក​​ខ្សែ​រត់​ចំនួន​៥​​បន្ថែម​ទៀត នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​ នេះ ។

ជាក់ស្តែង​ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​​អាជីវកម្ម​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២មេ​សា​ លោក​​អ៊ា​ង សុខ​ឃី​ម អភិបាល​រដ្ឋាករ​ស្វយ័ត​​ដឹក​ជញ្ជូន​សាធារណៈរថយន្តក្រុង​រាជធានី​ភ្នំពេញ​បានឱ្យ​​ដឹង​ថា ការ​សម្រេច​បន្ថែម​​សេវា​រថយន្ត​ក្នុង​សាធារណៈ​មាន​​ចំនួន​៥​ខ្សែ​ទៀត​​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ចិន ​នឹង​បញ្ជូន​រថយន្តក្រុង​ចំនួន​១០០​គ្រឿង​មក​ឱ្យ​សាលា​​រាជធានី នៅ​ក្នុង​អំឡុង​ខែមិថុនា​ ឬ​ខែកក្កដា​ ២០១៧ ខាងមុខ​​នេះ​។

លោក​បន្ត​ថា តាម​ផែនការ​ប្រ​ព័​ន្ធ​ផ្លូវ​រត់​ទាំង​​៥​ខ្សែ​នេះ ​​ទី​១-ចេញដំណើរ​ពី​ផ្សារ​ធំ​ថ្មី ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស ទី​២-ចេញដំណើរ​ពី​គល់​​ស្ពាន​ព្រះ​មុន្នី​វង្ស ដល់​ស្ពាន​ព្រែកព្នៅ ទី​៣-ចេញពី​ចំណតរថយន្ត​ព្រែក​លៀប ដល់ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ទី​៤-ពី​ចេញពី​គល់​ស្ពាន​មុនី​វង្ស​ ដល់​វត្ត​ស្លែង និង​ទី​៥-ចេញពី​រង្វង់​មូល​គួ​ច​កាណុង​ដល់ ដល់​ស្ពាន​ព្រះ​មុនី​វង្ស ។ សេវា​ដឹក​ជញ្ជូន​ទាំង​៥​ខ្សែ​នេះ ត្រូវ​ប្រើ​ប្រាស់​រថយន្តក្រុង​ចំនួន​១០០​គ្រឿង និង​មាន​ចំណត​រង​ចាំ​ចំនួន​៣៦០​ចំណត និង​ស្ថានីយ​ចំណត​ចំនួន​១០​កន្លែង ហើយ​ការ​សម្រេច​ជ្រើស​រើស​យក​ផ្លូវ​សំខាន់​ៗ​​ទាំង​៥​ខ្សែ​នេះ គឺ​យោង​តាមរ​ការ​សិក្សារបស់​អង្គការ​ចៃ​ការ ដោយ​មាន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន មាន​គ្រឹះ​ស្ថាន​សាធារណៈ​របស់រដ្ឋ​ និង​ឯកជន រោងចក្រ បុ​រី សាលារៀន មន្ទីរពេទ្យ ​និង​ផ្សារ​ជាដើម​ ។