ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! មាន​បន្ទប់​ជួល​បែប​នេះ​ដែរ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​សេចក្តី​ប្រកាស​ដាក់​ជួល​បន្ទប់​ជា​ច្រើន​នៅ​ចក្រភព​អង់គ្លេស សំដៅលើ​នារី​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​ជួល ប៉ុន្តែ​ត្រូវ​រួមរ័ក​ជាមួយ​ម្ចាស់​ជា​ថ្នូរ ។

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​សេចក្តី​ប្រកាស​ដាក់​ជួល​បន្ទប់​ជា​ច្រើន​នៅ​ចក្រភព​អង់គ្លេស សំដៅលើ​នារី​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​ជួល ប៉ុន្តែ​ត្រូវ​រួមរ័ក​ជាមួយ​ម្ចាស់​ជា​ថ្នូរ ។

ការ​ឃោសនា​ជួល​បន្ទប់​ដូច​ជា «​ស្វែងរក​មិត្ត​នៅផ្ទះ​រួម​គ្នា​ចំពោះ​ស្ត្រី​ដែល​ស្រឡាញ់​ការ​សប្បាយ​», «​មាន​បន្ទប់​សម្រាប់​និស្សិត​ស្រី​នៅ​ក្បែរ​មហាវិទ្យាល័យ ធ្វើ​ជា​មិត្ត​ដោះ​ដូរ​ផលប្រយោជន៍ និង​ជា​របស់​អ្នក​នៅ​គ្រប់ពេល ប្រសិនបើ​យើង​ព្រមព្រៀង​លើ​លក្ខខណ្ឌ​មួយ​» និង «​បន្ទប់​ស្នាក់​នៅ​រយៈពេល​ខ្លី គ្មាន​ការ​បង់ថ្លៃ​ជួល​ ប្រសិនបើ​ព្រមព្រៀង​ប៉ះពាល់​លើ​ខ្លួនប្រាណ ឬ​អាច​រួមរ័ក​បាន រួម​ទាំង​ការ​ជួយ​ការងារ​ផ្ទះ​តិចតួច​» … ។

នៅ​ចក្រភព​អង់គ្លេស​ការ​ឃោសនា ឬ​ការ​ប្រកាស​ជួល​ផ្ទះ​កំពុង​មាន​កំណើន​ខ្ពស់ ពិសេស​រូបភាព​ជួល​បន្ទប់ ឬ​ផ្ទះ​នៅ​រួម​គ្នា​ជាមួយ​បុរស​ម្ចាស់ផ្ទះ ជា​ឱកាស​ឆ្លៀត​រក​ផលប្រយោជន៍​ពី​បណ្តា​និស្សិត​គ្មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​បង់ថ្លៃ​ផ្ទះ តាម​រយៈ​ការ​កាត់កង​ថ្លៃ​ជួល​ជា​ការ​រួមរ័ក ។

កញ្ញា​វ៉ុ​ន​នី ម៉​យ អ្នកកាសែត​ជនជាតិ​អង់គ្លេស​អាយុ​២៩​ឆ្នាំ សង្កេត​ឃើញ​ការ​ឃោសនា​ក្នុង​រូបភាព​បែប​នោះ មានការ​រីក​រាលដាល​នៅ​ទូ​ទាំង​ប្រទេស ។ នាង​និយាយ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ភិតភ័យ​យ៉ាង​ខ្លាំង ដែល​បានឃើញ​ការ​ឃោសនា​ដាក់​ជួល​បន្ទប់​ជា​ថ្នូរ​នឹង​ការ​រួមរ័ក​ស្ទើរតែ​គ្រប់​ទំព័រ​កាសែត​នៅ​ទូ​ទាំង​ប្រទេស​» ៕