ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ព្រះ​ជា​ម្ចាស់​! តម្លៃ​របាំងមុខ​នេះ​ញាក់សាច់

6 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា របាំងមុខ​ធ្វើ​អំពី​មាស 24k របស់​តួអង្គ Darth Vader ត្រូវ​បាន​គេ​ដាក់​លក់​សម្រាប់​ការ​គម្រប់​ខួប​៤០​ឆ្នាំ របស់​រឿង Star Wars​។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកមាន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា របាំងមុខ​ធ្វើ​អំពី​មាស 24k របស់​តួអង្គ Darth Vader ត្រូវ​បាន​គេ​ដាក់​លក់​សម្រាប់​ការ​គម្រប់​ខួប​៤០​ឆ្នាំ របស់​រឿង Star Wars​។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ចិត្ត​ចង់​ទិញ​ញាក់សាច់​នោះ គឺ​តម្លៃ​របស់​វា​។ វា​នឹង​ដាក់​លក់​នៅ​ក្នុង​ហាង​លក់​គ្រឿងអលង្ការ Ginza Tanaka ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​តម្លៃ​កប់​ពពក​១.៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ជាមួយ​គ្នា​នឹង​របាំងមុខ​នោះ​ដែរ គេ​ក៏​ដាក់​លក់​កាក់​ធ្វើ​អំពី​មាស 24k ក្នុង​តម្លៃ​ចាប់ពី​១.២០១​ដុល្លារ ទៅ​ដល់​១១.១២៤​ដុល្លារ​។ របស់​ថ្លៃ​ៗ​មិន​នឹក​ស្មាន​ដល់​ទាំង​អស់នេះ នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី​៤ ខែឧសភា​៕